ក្រុមហ៊ុនវៀតណាមវិនិយោគដាំដើមមន និងចិញ្ចឹមដង្កូវនាងនៅស្ទឹងត្រែង ផលិតសូត្រធម្មជាតិនាំចេញទីផ្សារអន្តរជាតិ
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

ក្រុមហ៊ុនវៀតណាមវិនិយោគដាំដើមមន និងចិញ្ចឹមដង្កូវនាងនៅស្ទឹងត្រែង ផលិតសូត្រធម្មជាតិនាំចេញទីផ្សារអន្តរជាតិ

 ក្រុមហ៊ុនវៀតណាមវិនិយោគដាំដើមមន និងចិញ្ចឹមដង្កូវនាងនៅស្ទឹងត្រែង ផលិតសូត្រធម្មជាតិនាំចេញទីផ្សារអន្តរជាតិ


ខេត្តស្ទឹងត្រែង ៖ ខេត្តស្ទឹងត្រែង កំពុងបោះជំហានទៅរករបត់ថ្មីមួយក្នុងវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃ តាមរយៈការវិនិយោគរបស់ក្រុមហ៊ុនវៀតណាម លើគម្រោងដាំដើមមន និងចិញ្ចឹមដង្កូវនាង ដើម្បីផលិតសូត្រធម្មជាតិ ផ្គត់ផ្គង់ទៅកាន់ទីផ្សារអន្តរជាតិ។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ថា ក្រុមហ៊ុនកសិកម្ម «ហ័ងអញ វៀតណាម» ដែលមានទីតាំងស្ថិតក្នុងស្រុកបុរីអូរស្វាយសែនជ័យ កំពុងអនុវត្តគម្រោងដាំដុះដើមមន ដើម្បីយកស្លឹកធ្វើជាចំណីសម្រាប់ដង្កូវនាង ក្នុងគោលបំណងផលិតសូត្រធម្មជាតិ។

លោកបានបញ្ជាក់ថា បច្ចុប្បន្ន ខ្សែច្រវាក់ផលិតកម្មនេះកំពុងស្ថិតក្នុងដំណាក់កាលផលិតវត្ថុធាតុដើមនៅឡើយ ដោយខេត្តស្ទឹងត្រែងមិនទាន់មានរោងចក្រកែច្នៃសូត្រផ្ទាល់នៅក្នុងមូលដ្ឋាន។ ផលិតផលសូត្រដែលប្រមូលបាន ត្រូវដឹកជញ្ជូនទៅកាន់រោងចក្រកែច្នៃរបស់ក្រុមហ៊ុន ស្ថិតក្នុងខេត្តយ៉ាឡាយ ប្រទេសវៀតណាម ដើម្បីកែច្នៃជាសរសៃសូត្រសម្រេច មុននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសឥណ្ឌា។

ពាក់ព័ន្ធនឹងការពង្រីកសក្ដានុពលសេដ្ឋកិច្ចក្នុងតំបន់ លោកអភិបាលខេត្តស្ទឹងត្រែង ក៏បានស្នើឱ្យក្រុមហ៊ុនពិចារណាបង្កើតរោងចក្រកែច្នៃសរសៃសូត្រផ្ទាល់នៅក្នុងខេត្ត ដើម្បីបង្កើនតម្លៃបន្ថែមលើផលិតផល បង្កើតការងារ និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន។

ជាការឆ្លើយតប តំណាងក្រុមហ៊ុនបានបង្ហាញការប្ដេជ្ញាចិត្តថា នឹងពិចារណាបង្កើតរោងចក្រកែច្នៃសូត្រនៅខេត្តស្ទឹងត្រែងនាពេលអនាគត នៅពេលដែលទិន្នផលដាំដុះ និងការផលិតសូត្រកើនឡើងដល់កម្រិតមួយ ដែលអាចធានាការផ្គត់ផ្គង់វត្ថុធាតុដើមបានជាប្រចាំ និងមានស្ថិរភាព។

គម្រោងនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាកត្តាជំរុញថ្មីមួយសម្រាប់វិស័យកសិកម្មឧស្សាហកម្មនៅភូមិភាគឦសាន ជាពិសេសខេត្តស្ទឹងត្រែង ក្នុងការបង្កើតតម្លៃសេដ្ឋកិច្ច បង្កើនប្រាក់ចំណូលប្រជាពលរដ្ឋ និងពង្រីកទីផ្សារផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់អន្តរជាតិ។
ដោយ៖ កុល សារត្ន័






Post a Comment (0)
Previous Post Next Post