ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៤នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៤នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!

 ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៤នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!


នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនដល់គ្រួសារសមាជិក ចំនួន៤នាក់ ក្នុងរួមមាន ៖

១នាយចំណង់  កែ ផល្លា ប្រពន្ធសម្រាលកូននៅមន្ទីពេទ្យកាល់ម៉ែត្រ រាជធានីភំ្នពេញ។ 
២.នាយចំណង់ ម៉ុង ជិន ប្រពន្ធសម្រាលកូន នៅមន្ទីពេទ្យព្រះកុសុមៈ រាជធានីភ្នំពេញ។ 
៣.នាយចំណង់  ម៉ាត់ ប្រហុីម ប្រពន្ធសម្រាលកូននៅមន្ទីពេទ្យបង្អែកស្រុកទឹកឈូ ខេត្តកំពត។ 
៤.នាយចំណង់  សយ វាសនា ប្រពន្ធសម្រាលកូន នៅមជ្ឈមណ្ឌលគាំពាមាតា និងទារក រាជធានីភំ្នពេញ។

អំណោយដែលក្រុមការងារបានប្រគល់ជូន ក្នុងម្នាក់ៗទទួលបាន ៖ ទឹកសុទ្ធ ០៤កេស, សម្ភារចាំបាច់សម្រាប់ទារក ០១ឈុត រួមនឹងថវិកាមួយចំនួនទៀត ជាអំណោយសួរសុខទុក្ខផងដែរ៕



Post a Comment (0)
Previous Post Next Post