ខេត្តស្ទឹងត្រែង​ធ្វើការតបស្នង ដឹងគុណចំពោះជនចូលនិវត្តជន

 ខេត្តស្ទឹងត្រែង​ធ្វើការតបស្នង ដឹងគុណចំពោះជនចូលនិវត្តជន

         

ជនចូលនិវត្តនៅខេត្តស្ទឹងត្រែងជាង៦៩០នាក់ត្រូវបានថ្នាក់ដឹកនាំមន្ត្រីរាជការធ្វើការតបស្នង ដឹងគុណដើម្បីបង្ហាញពីគំរូដ៍ល្អដល់អ្នកជំនាន់ក្រោយ  ឱ្យធ្វើការប្រតិបត្តិតាម និងបានរក្សាជាវប្បធ៌មថ្មីមួយសម្រាប់​អ្នកបន្តវេន  ។
       ក្នុងពិធីអបអរសាទរ សំណេះសំណាលនិងពិសារអាហារសាមគ្គី ដើម្បីអបអរសាទរខួបលើកទី១៩ទិវាអតីតយុទ្ធជន ធ្វើឡើងនៅភោជនីយដ្ឋា​នសុខសម្បត្តិកងចក្រ នៅខេត្តស្ទឹងត្រែងថ្ងៃទី១២ឧសភាឆ្នាំ២០២៦​  ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធាន ក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖  ពិធីដ៍មានតម្លៃនេះ អង្គភាពពាក់ព័ន្ធ ដែលមានតួនាទីសម្រាប់ធ្វើពិធីខួបអនុស្សាវរីយ៍នៅឆ្នាំក្រោយ បន្តបន្ទាប់ទៀត​ ត្រូវយក​ប្រធានបទមួយនេះទៅរៀបចំពិធីមួយឲ្យមានភាពល្អប្រសើរ ឱ្យក្លាយទៅជាវប្បធម៌​​នៅខេត្តស្ទឹងត្រែងរបស់យើងនៅឆ្នាំខាងមុខទៀត(សំឡេង) ដែលទៅថ្ងៃមុខទៀត ក្មេងៗយុវជនជំនាន់ក្រោយអ្នកបន្តវេន ត្រូវគិតធ្វើយ៉ាងម៉េច ការវិវត្ត​នៃសង្គមរបស់យើង ការវិវត្តនៃវប្បធម៌របស់យើង ការវិវត្តនៅប្រពៃណីរបស់យើង​ការវិវត្តនៃជំនឿរបស់យើង ការវិវត្តនៃការគោរពចាស់ទុំរបស់យើងនេះ នឹងក្លាយទៅជាប្រពៃណីដ៏ល្អ និងសង្ឃឹមថា ការរៀបចំ នៅថ្ងៃនេះ នឹងមានផលប្រយោជន៍ទៅថ្ងៃមុខ។
       ឯកឧត្តមសរសុពុត្រា អភិបាលខេត្ត មានប្រសាសន៍បន្តថា៖អ្វីដែលយើងបានប្រារព្ធធ្វើថ្ងៃនេះគឺជាពុម្ភមួយសម្រាប់យុវជនជំនាន់ក្រោយ តោងការដឹងគុណ ការតបស្នងនូវឧបការគុណ ជាកត្តាកំណត់ តម្លៃ​ក្នុង ក្រមសីលធម៌  ដែលជាការទទួលខុសត្រូវរបស់បុគ្គល​ម្នាក់ៗ(សំឡេង) អីចឹងអ្វីដែលយើងធ្វើនៅថ្ងៃនេះសង្ឃឹមថាពេលយើងទាំងអស់គ្នាចូលនិវត្តទៅនៅថ្ងៃក្រោយ យុវជនជំនាន់ក្រោយនឹងធ្វើទង្វើទាំងអស់នេះសម្រាប់ ពួកយើងខ្ញុំទាំងអស់គ្នា​ បានន័យថាធ្វើថ្ងៃនេះ ដើម្បីសម្រាប់លោកអ៊ំលោកពូអ្នកមីងផង និង​ខ្លួនឯងនៅពេលដែលយើងចូលនិវត្តទៅផងដែរ។
       សូមបញ្ចាក់ថា៖ពិធីនេះរៀបចំឡើងក្រោមវត្តមានថ្នាក់ដឹកនាំ ព្រះសង្ឃ ចាស់ទុំ ព្រឹទ្ធាចារ្យ មន្ត្រីរាការនិងជនចូលនិវត្ត សរុបចំនួនជាង៥០០នាក់ ក្នុងនោះ​និវត្តជនជាង៣០០នាក់ក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល សារប៊ូ២ដប  ដបទឹកក្តៅ១ និងភួងផ្កាមួយផងដែរ ។
 
ដោយ ÷ កុល សារត្ន័  ស្ទឹងត្រែង ថ្ងៃទី១២ ឧសភាឆ្នាំ២០២៦