ស្នាមញញឹមសិស្សានុសិស្សរីកសាយលើទីលានកីឡា ក្រោយទទួលបានសម្ភារកីឡាពីមិត្តចិន
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

ស្នាមញញឹមសិស្សានុសិស្សរីកសាយលើទីលានកីឡា ក្រោយទទួលបានសម្ភារកីឡាពីមិត្តចិន

 ស្នាមញញឹមសិស្សានុសិស្សរីកសាយលើទីលានកីឡា ក្រោយទទួលបានសម្ភារកីឡាពីមិត្តចិន


(តាកែវ ) ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២៦ បរិយាកាសនៅសាលាបឋមសិក្សាអណ្តូងសំរឹត ស្ថិតក្នុងស្រុកកោះអណ្ដែត ពោរពេញដោយស្នាមញញឹម និងសម្លេងសប្បាយរីករាយ ខណៈសិស្សានុសិស្សបាននាំគ្នាលេងកីឡាយ៉ាងសកម្ម ក្រោយទទួលបានសម្ភារកីឡាដែលជាអំណោយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល។

ក្នុងនាមនាយកសាលា គណៈគ្រប់គ្រង លោកគ្រូ អ្នក គ្រូ អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកកោះអណ្ដែត បានសម្តែងការកោតសរសើរ និងសាទរចំពោះការរួមចំណែករបស់សង្គមស៊ីវិលនៃប្រទេសយេីងទាំងពីរ កម្ពុជានិងចិន ដែលជានិច្ចកាលមិនត្រឹមតែបានជួយទ្រទ្រង់ដល់ការសាងសង់អគារសិក្សា ការផ្តល់កាតាប និងសម្ភារសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានយកចិត្តទុកដាក់លើការលើកកម្ពស់សុខភាពរាងកាយ និងការអភិវឌ្ឍសមត្ថភាពរបស់សិស្សានុសិស្សតាមរយៈវិស័យកីឡាផងដែរ។ បេសកកម្មនេះ ត្រូវបានលោកអភិបាលស្រុករំលេចពីសមិទ្ធផលដែលវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានផ្តល់ជូនដល់ប្រជាននៅស្រុកបាទីតាំងពីឆ្នាំ២០១៧រៀងមក។

ជាមួយគ្នានេះ លោក ជា មុនីឫទ្ធិ ប្រធាននាយកដ្ឋានផែនការ និងគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានលើកឡើងថា ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល វេទិកាតែងតែលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យចូលរួមលេងកីឡាជាប្រចាំ ព្រោះកីឡាមិនត្រឹមតែជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍរាងកាយឱ្យមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបណ្តុះស្មារតីសាមគ្គីភាព ការសហការជាក្រុម វិន័យ និងភាពជាអ្នកដឹកនាំ ដែលជាជំនាញសំខាន់សម្រាប់អនាគតរបស់កុមារផងដែរ។

ជាពិសេស កម្មវិធីនៅសាលាបឋមសិក្សាអណ្តូងសំរឹតនេះ គឺជាកម្មវិធីចុងក្រោយនៃការប្រគល់-ទទួលសម្ភារកីឡាចំនួន ២,៥៥០ ឈុត ដែលជាអំណោយរបស់មិត្តចិន សម្រាប់ចែកជូនដល់សាលារៀនចំនួន ៦៧៨ សាលា នៅរាជធានីភ្នំពេញ និងខេត្តចំនួន៨ ផ្សេងទៀត ក្នុងអំឡុងឆ្នាំ២០២៦។ កម្មវិធីនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ភាគីចិនចំពោះវិស័យអប់រំ និងការអភិវឌ្ឍកុមារកម្ពុជា ព្រមទាំងរួមចំណែកលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់សិស្សានុសិស្សនៅតាមសហគមន៍។

សម្ភារកីឡាទាំងនេះមិនត្រឹមតែជាអំណោយសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនកម្ពុជា និងចិន ដែលបានរួមគ្នាបណ្តុះធនធានមនុស្សជំនាន់ថ្មីឱ្យមានទាំងចំណេះដឹង សុខភាពល្អ និងស្មារតីសហការសម្រាប់ការអភិវឌ្ឍសង្គមនាពេលអនាគត៕







Post a Comment (0)
Previous Post Next Post