ធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

ធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស

 និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស


ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនានេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យបៀលប្រាយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នា ត្រូវបានចុះហត្ថលេខាដោយលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោក ឌៀប សីហា សាកលវិទ្យាធិការ សាកលវិទ្យាល័យបៀលប្រាយ។
លោក ប៊ូ ច័ន្ទភីរូ បានថ្លែងប្រាប់ឱ្យដឹងថា នេះគឺជាសកលវិទ្យាល័យទី៣ ហើយ ដែលនិយ័តករ បានចាប់ដៃគូ ដើម្បីជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង និងឈានទៅកាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេសក្នុងវិស័យនេះ។

លោក ប៊ូ ច័ន្ទភីរូ បានបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងជំរុញការកសាងធនធានមនុស្ស ដើម្បីអភិវឌ្ឍវិស័យធានារ៉ាប់រង ប្រកបដោយចីរភាព តាមរយៈការបង្កើនសមត្ថភាពនិស្សិត និងលើកកម្ពស់ការយល់ដឹងស្តីពីការធានារ៉ាប់រងជាមូលដ្ឋាន ដែលអនុញ្ញាតឱ្យនិស្សិតត្រៀមខ្លួនរួចរាល់ក្នុងការចាប់យកឱកាសការងារ ក្នុងវិស័យធានារ៉ាប់រង ដែលកំពុងមានសក្តានុពល។

បើតាមលោក ប៊ូ ច័ន្ទភីរូ បានឱ្យដឹងថា វិស័យធានារ៉ាប់រង មានការរីកចម្រើនជាបន្តបន្ទាប់ និងបានចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិកាន់តែធំ។ បច្ចុប្បន្ននេះ វិស័យធានារ៉ាប់រង មានអ្នកបម្រើការងារពេញម៉ោងជាង ៤៥០០នាក់ និងអ្នកបម្រើការងារក្រៅម៉ោងប្រមាណជាង ១ម៉ឺននាក់។ លោក បានលើកឡើងថា ដោយសារវិស័យនេះ កំពុងបន្តរីកចម្រើន នោះតម្រូវការធនធានមនុស្សក្នុងវិស័យនេះ ក៏កាន់តែមានច្រើនបន្ថែមទៀតនាពេលខាងមុខ។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៥ នៅកម្ពុជា មានក្រុមហ៊ុនធានារ៉ាប់រង សរុបចំនួន ៣៩ក្រុមហ៊ុន និងក្រុមហ៊ុនអន្តរការីធានារ៉ាប់រងចំនួន ៦៥ ក្រុមហ៊ុន ដែលកំពុងមានប្រតិបត្តិការ។ ការណ៍នេះ បានបង្ហាញថា តម្រូវការទីផ្សារការងារក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា កំពុងមានការកើនឡើងជាបន្តបន្ទាប់។លើសពីនេះ ទីផ្សារធានារ៉ាប់រង សម្រេចបានបុព្វលាភធានារ៉ាប់រងដុលប្រមាណ ៣៦៧ លានដុល្លារអាម៉េរិក ដែលមានកំណើនប្រមាណ ២,៨% ធៀបនឹងឆ្នាំ២០២៤។ អត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ចសម្រេច បាន ១,១១% ខណៈដង់ស៊ីតេធានារ៉ាប់រង ២០,៩៥ ដុល្លារអាម៉េរិក សម្រាប់មនុស្សម្នាក់។ ទោះជា យ៉ាងនេះក្តី បើធៀបទៅនឹងប្រទេសក្នុងតំបន់ និងលើសកលលោក ទំហំទីផ្សារធានារ៉ាប់រងកម្ពុជានៅ មានកម្រិតទាប ដែលបង្ហាញនូវសក្តានុពលធំធេង សម្រាប់ការអភិវឌ្ឍនាពេលខាងមុខ៕










Post a Comment (0)
Previous Post Next Post