ផ្តួចផ្តើមកសាងផ្លូវបេតុងចូលសាលាបឋមសិក្សា ហ៊ុន សែន បាចុង ខេត្តស្ទឹងត្រែង ដើម្បីលើកកម្ពស់បរិយាកាសសិក្សា និងសុវត្ថិភាពសិស្ស
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

ផ្តួចផ្តើមកសាងផ្លូវបេតុងចូលសាលាបឋមសិក្សា ហ៊ុន សែន បាចុង ខេត្តស្ទឹងត្រែង ដើម្បីលើកកម្ពស់បរិយាកាសសិក្សា និងសុវត្ថិភាពសិស្ស

 ផ្តួចផ្តើមកសាងផ្លូវបេតុងចូលសាលាបឋមសិក្សា ហ៊ុន សែន បាចុង ខេត្តស្ទឹងត្រែង ដើម្បីលើកកម្ពស់បរិយាកាសសិក្សា និងសុវត្ថិភាពសិស្ស


ខេត្តស្ទឹងត្រែង ៖ ព្រះជោតិធម្មោ សៅ ផានី ចៅអធិការវត្តធម្មរង្សី (វត្តបាចុង) រួមជាមួយលោកជំទាវ ជា ផល្លីន ជាគ្រូបង្គោលប្រចាំខេត្តស្ទឹងត្រែង លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិក សមាជិកា គណៈគ្រប់គ្រងសាលា លោកនាយក លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងគណៈកម្មការរៀបចំបុណ្យផ្កាប្រាក់សាមគ្គី បានផ្តួចផ្តើមរៀបចំពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យសម្រាប់កសាងផ្លូវបេតុងចូលទៅកាន់សាលាបឋមសិក្សា ហ៊ុន សែន បាចុង ឱ្យមានភាពរឹងមាំ សោភ័ណភាព និងងាយស្រួលក្នុងការធ្វើដំណើរ។

បច្ចុប្បន្ន ផ្លូវចូលទៅកាន់សាលាបឋមសិក្សា ហ៊ុន សែន បាចុង មានសភាពចាស់ទ្រុឌទ្រោម ក្រហូង រអិល និងពិបាកធ្វើដំណើរ ជាពិសេសនៅរដូវវស្សា ដែលបង្កការលំបាកដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងមាតាបិតា អាណាព្យាបាល ក្នុងការចេញចូលសាលារៀនជារៀងរាល់ថ្ងៃ។

នៅពេលមានភ្លៀងធ្លាក់ ផ្លូវក្លាយជាភក់ជ្រាំ និងមានទឹកដក់ ធ្វើឱ្យការធ្វើដំណើរមិនមានសុវត្ថិភាព និងអាចប៉ះពាល់ដល់ការសិក្សារបស់សិស្ស។
យោងតាមគម្រោងកសាង ផ្លូវបេតុងនេះមានបណ្តោយប្រវែង ៥០ម៉ែត្រ និងទទឹង ៥.៣ម៉ែត្រ ដែលត្រូវការថវិកាសរុបប្រមាណ ៥,៧៩៩.៤២ដុល្លារអាមេរិក សម្រាប់ដំណើរការសាងសង់ឱ្យបានសម្រេច។

បច្ចុប្បន្ន សាលាបឋមសិក្សា ហ៊ុន សែន បាចុង មានលោកគ្រូចំនួន ៤នាក់ អ្នកគ្រូចំនួន ១៤នាក់ និងសិស្សានុសិស្សសរុប ៣៧៤នាក់ ក្នុងនោះសិស្សប្រុស ២០០នាក់ និងសិស្សស្រី ១៧៤នាក់ ដែលកំពុងទទួលរងផលប៉ះពាល់ពីស្ថានភាពផ្លូវចូលសាលា។

ដោយមើលឃើញពីសារៈសំខាន់នៃវិស័យអប់រំ និងតម្រូវការចាំបាច់ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន គណៈកម្មការរៀបចំបុណ្យបានអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ ពុទ្ធបរិស័ទ មន្ត្រីរាជការ អាជីវករ ក្រុមហ៊ុនឯកជន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមបរិច្ចាគថវិកា សម្ភារៈ ឬកម្លាំងកាយចិត្ត តាមសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីរួមចំណែកកសាងផ្លូវបេតុងមួយខ្សែនេះឱ្យបានជោគជ័យ។

ផ្លូវបេតុងដែលគ្រោងសាងសង់នេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ឱ្យមានភាពងាយស្រួល និងសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់សោភ័ណភាពបរិវេណសាលារៀន បង្កើតបរិយាកាសល្អសម្រាប់ការសិក្សា និងជំរុញការអភិវឌ្ឍន៍សហគមន៍មូលដ្ឋានឱ្យកាន់តែប្រសើរឡើងផងដែរ។

ក្នុងឱកាសនេះ គណៈកម្មការរៀបចំបុណ្យផ្កាប្រាក់សាមគ្គី សូមគោរពអញ្ជើញ និងអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស មេត្តាចូលរួមឧបត្ថម្ភគាំទ្រតាមសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកក្នុងការកសាងផ្លូវបេតុងនេះ ជាប្រយោជន៍ដល់សិស្សានុសិស្ស និងកូនចៅជំនាន់ក្រោយ។

«រួមគ្នាកសាងផ្លូវបេតុងថ្ងៃនេះ ដើម្បីអនាគតការអប់រំដ៏រឹងមាំសម្រាប់កូនចៅជំនាន់ក្រោយ»

អត្ថបទ៖ កុល សារត្ន័
ថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២៦






















Post a Comment (0)
Previous Post Next Post