លោក សុខ វុទ្ធី និងលោកស្រី តាំង សុខមុំ ដឹកនាំអំណោយចែកជូនកងកម្លាំងជួរមុខ និងចាស់ជរាក្នុងជំរំុភាសិត ខេត្តបន្ទាយមានជ័យ
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

លោក សុខ វុទ្ធី និងលោកស្រី តាំង សុខមុំ ដឹកនាំអំណោយចែកជូនកងកម្លាំងជួរមុខ និងចាស់ជរាក្នុងជំរំុភាសិត ខេត្តបន្ទាយមានជ័យ

 លោក សុខ វុទ្ធី និងលោកស្រី តាំង សុខមុំ ដឹកនាំអំណោយចែកជូនកងកម្លាំងជួរមុខ និងចាស់ជរាក្នុងជំរំុភាសិត ខេត្តបន្ទាយមានជ័យ


ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦ លោក សុខ វុទ្ធី និងលោកស្រី តាំង សុខមុំ ព្រមទាំងក្រុមគ្រួសារ បាននាំយកអំណោយជាសម្ភារៈ និងថវិកាផ្ទាល់ខ្លួន រួមជាមួយការចូលរួមឧបត្ថម្ភពីសប្បុរសជនមួយចំនួនក្នុងក្រុងប៉ោយប៉ែត ទៅចែកជូនកងកម្លាំងជួរមុខការពារតាមបណ្ដោយព្រំដែន និងប្រជាពលរដ្ឋចាស់ជរាខ្វះខាតរស់នៅតំបន់ជាប់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ អំណោយដែលបានផ្តល់ជូនដល់កងកម្លាំងជួរមុខ រួមមានទឹកបរិសុទ្ធចំនួន ៧០០យួរ ខណៈកងកម្លាំងម្នាក់ៗទទួលបានថវិកាចំនួន ៤០,០០០រៀល ដោយចំណាយថវិកាសរុបប្រមាណ ៧,០០០,០០០រៀល ដើម្បីជាការលើកទឹកចិត្ត និងគាំទ្រដល់កងកម្លាំងដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមតំបន់ព្រំដែន។

ដោយឡែក សម្រាប់ប្រជាពលរដ្ឋជួរក្រោយ ជាចាស់ជរា និងគ្រួសារខ្វះខាតចំនួន ៤២គ្រួសារ រស់នៅក្នុងជំរុំភាសិត ត្រូវបានផ្តល់ជូនអំណោយក្នុងមួយគ្រួសារ រួមមាន អង្ករ ១០គីឡូក្រាម ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាចំនួន ៥០,០០០រៀល។

លោក សុខ វុទ្ធី និងលោកស្រី តាំង សុខមុំ បានបញ្ជាក់ថា អំណោយទាំងនេះ គឺកើតចេញពីការរួមចំណែករបស់សប្បុរសជន និងការចំណាយផ្ទាល់របស់ក្រុមគ្រួសារ ដោយមានគោលបំណងចូលរួមចំណែកជួយដល់កងកម្លាំងជួរមុខ និងប្រជាពលរដ្ឋជួរក្រោយ ក្នុងស្មារតីសាមគ្គីភាពជាតិ ក្រោមម្លប់សន្តិភាព និងទឹកចិត្តស្រឡាញ់ជាតិ។

លោកបានលើកឡើងថា ទោះបីអំណោយមានចំនួនមិនច្រើនក្តី ប៉ុន្តែជាការបង្ហាញពីទឹកចិត្តដឹងគុណ និងការគាំទ្រដល់វីរកងទ័ព និងកងកម្លាំងចម្រុះ ដែលបានខិតខំប្រឹងប្រែងឈរជើងយ៉ាងមុតមាំ ក្នុងបេសកកម្មការពារសន្តិសុខ និងបូរណភាពទឹកដីជាតិ ខណៈក្រុមគ្រួសាររបស់លោកនៅសមរភូមិក្រោយ ក៏បន្តស្វែងរកការគាំទ្រ និងជំនួយនានា ដើម្បីជួយសម្រាលទុក្ខលំបាកដល់អ្នកនៅជួរមុខផងដែរ។

សូមបញ្ជាក់ថា លោក សុខ វុទ្ធី និងលោកស្រី តាំង សុខមុំ ព្រមទាំងក្រុមគ្រួសារ តែងតែចូលរួមសកម្មភាពមនុស្សធម៌ ដោយស្វែងរកធនធាន និងអំណោយជួយដល់ជនចាស់ជរា ជនពិការ និងប្រជាពលរដ្ឋខ្វះខាត ជាពិសេសនៅក្នុងក្រុងប៉ោយប៉ែត និងតំបន់មួយចំនួនក្នុងខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះផងដែរ លោក សុខ វុទ្ធី លោកស្រី តាំង សុខមុំ និងក្រុមគ្រួសារ ក៏បានគោរពជូនពរដល់កងកម្លាំងជួរមុខទាំងអស់ និងសប្បុរសជនដែលបានចូលរួមឧបត្ថម្ភ សូមជួបប្រទះតែសេចក្តីសុខ សុវត្ថិភាព និងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទ លោកអ៊ៃ សៀងហឿន











Post a Comment (0)
Previous Post Next Post