បុរសម្នាក់សង្ស័យប្រើប្រាស់គ្រឿងញៀន បង្កអុកឡុក និងហិង្សាក្នុងគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

បុរសម្នាក់សង្ស័យប្រើប្រាស់គ្រឿងញៀន បង្កអុកឡុក និងហិង្សាក្នុងគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន

 បុរសម្នាក់សង្ស័យប្រើប្រាស់គ្រឿងញៀន បង្កអុកឡុក និងហិង្សាក្នុងគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន


ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្ថិតក្នុងសភាពបែកថ្នាំ បានធ្វើសកម្មភាពអុកឡុក និងបង្កហិង្សាក្នុងគ្រួសារ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនភ្លាមៗ ក្រោយទទួលបានសំណើសុំជំនួយតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បុរសដែលត្រូវឃាត់ខ្លួនមានឈ្មោះ អែក សុវណ្ណារ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ត្រូវបានរាយការណ៍ថា មានអាកប្បកិរិយាអុកឡុក គំរាមកំហែង និងប្រើហិង្សាលើសមាជិកគ្រួសារ។

ក្រោយទទួលបានព័ត៌មានសុំអន្តរាគមន៍ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រចាំមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចុះដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីគ្រប់គ្រងស្ថានការណ៍ និងឃាត់ខ្លួនជនបង្ក បញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត។

តាមការបញ្ជាក់ពីសមត្ថកិច្ច បុរសខាងលើត្រូវបានធ្វើតេស្តទឹកនោម និងរកឃើញមានសារធាតុញៀន។ សមត្ថកិច្ចសន្និដ្ឋានជាបឋមថា ជនរូបនេះអាចបានប្រើប្រាស់គ្រឿងញៀនលើសកម្រិត ដែលបណ្ដាលឲ្យបាត់បង់ស្មារតី និងបង្ហាញអាកប្បកិរិយាហិង្សា បង្កការភ័យខ្លាចដល់ក្រុមគ្រួសារ។

ក្នុងឱកាសនេះផងដែរ រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ប្រសិនបើជួបប្រទះហេតុការណ៍អាសន្ន ឬត្រូវការអន្តរាគមន៍បន្ទាន់ពីកម្លាំងអាវុធហត្ថ អាចទាក់ទងតាមលេខទូរស័ព្ទបន្ទាន់ ១២៩១ ឬតាមបណ្ដាញទំនាក់ទំនង Telegram, WhatsApp និង CoolApp លេខ 031 5555 669 ដើម្បីទទួលបានការជួយអន្តរាគមន៍ទាន់ពេលវេលា៕







Post a Comment (0)
Previous Post Next Post