ប្រជាពលរដ្ឋស្នើអាជ្ញាធរចុះស្រាវជ្រាវទីតាំងសង្ស័យបើកល្បែងហ្គេមអនឡាញខុសច្បាប់ នៅសង្កាត់ស្រះចក
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

ប្រជាពលរដ្ឋស្នើអាជ្ញាធរចុះស្រាវជ្រាវទីតាំងសង្ស័យបើកល្បែងហ្គេមអនឡាញខុសច្បាប់ នៅសង្កាត់ស្រះចក

 ប្រជាពលរដ្ឋស្នើអាជ្ញាធរចុះស្រាវជ្រាវទីតាំងសង្ស័យបើកល្បែងហ្គេមអនឡាញខុសច្បាប់ នៅសង្កាត់ស្រះចក


ភ្នំពេញ ៖ ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានស្នើសុំដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាចុះពិនិត្យ និងស្រាវជ្រាវទីតាំងមួយកន្លែង ដែលមានទីតាំងស្ថិតនៅផ្ទះលេខ 3B ផ្លូវលេខ 84 តំបន់ផ្លូវចំការកៅស៊ូ ចំណុចដើមទឹកដោះ ជិតវត្តដំដែក បន្ទាប់ពីមានការសង្ស័យថា អាចពាក់ព័ន្ធនឹងការបើកដំណើរការល្បែងហ្គេមអនឡាញខុសច្បាប់។

តាមការអះអាងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឱ្យដឹងថា ទីតាំងខាងលើត្រូវបានគេសង្ស័យថា បានដំណើរការសកម្មភាពអស់រយៈពេលមួយរយៈមកហើយ។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ពួកគេនៅមិនទាន់ឃើញមានការចុះត្រួតពិនិត្យ ឬចាត់វិធានការណាមួយពីស្ថាប័នមានសមត្ថកិច្ចនៅឡើយទេ ដែលធ្វើឱ្យកើតមានការព្រួយបារម្ភអំពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងផលប៉ះពាល់សង្គមនៅក្នុងមូលដ្ឋាន។

ប្រភពដដែលបានបន្តថា កន្លងមកធ្លាប់មានការរាយការណ៍ និងលើកឡើងជាបន្តបន្ទាប់ពាក់ព័ន្ធនឹងទីតាំងនេះ ប៉ុន្តែសកម្មភាពត្រូវបានគេសង្កេតឃើញថា នៅតែបន្តដំណើរការជាធម្មតា។ កត្តានេះបានធ្វើឱ្យមហាជនមួយចំនួនស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ចុះពិនិត្យ និងស្រាវជ្រាវឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព ដើម្បីបញ្ជាក់ពីការពិត។

ជុំវិញករណីនេះ ប្រជាពលរដ្ឋបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាចុះពិនិត្យជាក់ស្តែង និងស្រាវជ្រាវឱ្យបានហ្មត់ចត់។ ក្នុងករណីរកឃើញថា មានសកម្មភាពល្មើសច្បាប់ពិតប្រាកដ សូមចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

អង្គភាពសារព័ត៌មាន សូមបញ្ជាក់ថា ខ្លឹមសារខាងលើគឺផ្អែកលើការលើកឡើង និងការសង្ស័យរបស់ប្រជាពលរដ្ឋប៉ុណ្ណោះ ហើយមិនទាន់មានការបញ្ជាក់ជាផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ចនៅឡើយទេ។ អង្គភាពសារព័ត៌មាន រង់ចាំទទួលការបកស្រាយ ឬការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធ និងភាគីដែលត្រូវបានលើកឡើង ដើម្បីផ្សព្វផ្សាយជូនសាធារណជនឱ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមគោលការណ៍វិជ្ជាជីវៈសារព័ត៌មាន និងការផ្ទៀងផ្ទាត់ព័ត៌មាន៕




Post a Comment (0)
Previous Post Next Post