អភិបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចម្រុះចុះពិនិត្យគុណភាពទំនិញ និងអនាម័យចំណីអាហារនៅផ្សារត្រី និងផ្សារអគ្គ
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

អភិបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចម្រុះចុះពិនិត្យគុណភាពទំនិញ និងអនាម័យចំណីអាហារនៅផ្សារត្រី និងផ្សារអគ្គ

 អភិបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចម្រុះចុះពិនិត្យគុណភាពទំនិញ និងអនាម័យចំណីអាហារនៅផ្សារត្រី និងផ្សារអគ្គ


ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក ​គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងជាគណៈបញ្ជាការឯកភាពក្រុង បានដឹកនាំកម្លាំងចម្រុះ រួមជាមួយមន្ត្រីជំនាញ ក.ប.ប ចុះពិនិត្យគុណភាពទំនិញ និងអនាម័យចំណីអាហារ នៅផ្សារត្រី (ផ្សារអគ្គ) ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ និងការលក់ដូរប្រកបដោយគុណភាពជូនប្រជាពលរដ្ឋ។

ការចុះត្រួតពិនិត្យនេះ គឺជាលើកទី២ហើយ ក្នុងរយៈពេលថ្មីៗនេះ ដែលអាជ្ញាធរក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងជំនាញចម្រុះ ចុះពិនិត្យគុណភាពអនាម័យ និងសុវត្ថិភាពចំណីអាហារនៅតាមទីផ្សារ ដើម្បីទប់ស្កាត់ការលក់ផលិតផលគ្មានគុណភាព ឬអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោកអភិបាលក្រុង បានណែនាំដល់អាជីវករទាំងអស់ ឱ្យយកចិត្តទុកដាក់លើបញ្ហាអនាម័យ និងគុណភាពទំនិញដែលដាក់លក់ក្នុងទីផ្សារ ពិសេសត្រូវធានាថាទំនិញមានប្រភពច្បាស់លាស់ និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ លោកក៏បានជំរុញឱ្យអាជីវករគាំទ្រផលិតផលក្នុងស្រុក ដោយលើកឡើងថា កម្ពុជាមានផលិតផលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករ បន្តប្រើប្រាស់ និងទទួលយកប្រាក់រៀលខ្មែរ ក្នុងការលក់ដូរ និងលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណជាតិ ដើម្បីរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ វប្បធម៌ និងអត្តសញ្ញាណខ្មែរ។

ដោយឡែក លោក ​មាស ម៉ោរ៉ា ប្រធាន ក.ប.ប បានឱ្យដឹងថា ក្រុមការងារជំនាញបានចុះពិនិត្យ និងណែនាំអាជីវករអំពីគុណភាព និងអនាម័យលើគ្រប់មុខទំនិញក្នុងទីផ្សារ។ លោកបញ្ជាក់ថា អាជីវករជាច្រើនបានចូលរួមកែប្រែ និងបង្ហាញការគាំទ្រផលិតផលក្នុងស្រុកយ៉ាងឆាប់រហ័ស។

លោកបន្តថា ក្នុងការចុះត្រួតពិនិត្យនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ មន្ត្រីជំនាញបានពិនិត្យសំណាកចំណីអាហារ និងម្ហូបអាហារចំនួន៦តូប ដោយលទ្ធផលបង្ហាញថា ពុំបានរកឃើញសារធាតុគីមីបង្កគ្រោះថ្នាក់ដល់សុខភាពនោះទេ ដែលអាចធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តក្នុងការប្រើប្រាស់ និងទទួលទាន។

លោកអភិបាលក្រុងប៉ោយប៉ែត ក៏បានបញ្ជាក់ថា អាជ្ញាធរនឹងបន្តចុះត្រួតពិនិត្យជាប្រចាំ ដូច “ភ្លៀងរលឹម” លើគុណភាពទំនិញ និងអនាម័យនៅតាមទីផ្សារនានាក្នុងក្រុងប៉ោយប៉ែត ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ និងការលក់ដូរប្រកបដោយស្តង់ដារ៕








Post a Comment (0)
Previous Post Next Post