លោកអនុសេនីយ៍ត្រី ឃុត សុខា អំពាវនាវសប្បុរសជនជួយព្យាបាលភ្នែកភរិយា ដែលមានបញ្ហាមើលមិនឃើញ ក្រោយព្រឹត្តិការណ៍ប្រយុទ្ធនៅតំបន់ព្រំដែន
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

លោកអនុសេនីយ៍ត្រី ឃុត សុខា អំពាវនាវសប្បុរសជនជួយព្យាបាលភ្នែកភរិយា ដែលមានបញ្ហាមើលមិនឃើញ ក្រោយព្រឹត្តិការណ៍ប្រយុទ្ធនៅតំបន់ព្រំដែន

 លោកអនុសេនីយ៍ត្រី ឃុត សុខា អំពាវនាវសប្បុរសជនជួយព្យាបាលភ្នែកភរិយា ដែលមានបញ្ហាមើលមិនឃើញ ក្រោយព្រឹត្តិការណ៍ប្រយុទ្ធនៅតំបន់ព្រំដែន

ខេត្តព្រះវិហារ ៖ លោកអនុសេនីយ៍ត្រី ឃុត សុខា ជាវីរយុទ្ធជនកងទ័ព ដែលកំពុងបំពេញភារកិច្ចនៅតំបន់ជួរមុខ ប្រចាំនៅតំបន់ប្រាសាទព្រះវិហារ បានអំពាវនាវដល់សប្បុរសជន និងប្រជាពលរដ្ឋមានសទ្ធា មេត្តាជួយឧបត្ថម្ភដល់ការព្យាបាលភ្នែករបស់ភរិយារបស់លោក ដែលកំពុងមានបញ្ហាភ្នែកធ្ងន់ធ្ងរ រហូតមើលពុំឃើញ បន្ទាប់ពីមានព្រឹត្តិការណ៍ប្រយុទ្ធជាមួយកងទ័ពថៃ។

ក្នុងការចូលរួមជួយសម្រាលការលំបាកដល់គ្រួសារវីរយុទ្ធជនរូបនេះ មានសប្បុរសជន និងស្ថាប័នមួយចំនួនបានចូលរួមឧបត្ថម្ភជាបន្តបន្ទាប់ រួមមាន៖ ម្ចាស់ហាងសុខផល លក់ទូរសព្ទដៃបោះដុំនិងលក់រាយ ផ្ទះលេខ Y100 ផ្លូវលេខ128K ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានឧបត្ថម្ភទូរសព្ទចំនួន ២គ្រឿង ព្រមទាំងសម្ភារៈមួយចំនួនផ្សេងទៀត។ លោក សក់ ចន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានឧបត្ថម្ភថវិកាចំនួន ១លានរៀល។


សាលាអន្តរជាតិ PLH ស្ថិតនៅក្នុងភូមិត្រពាំងអណ្ដូង សង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ បានឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនរៀល ខណៈអង្គភាពសម្រួតបទបញ្ជា បានឧបត្ថម្ភថវិកាមួយចំនួន ព្រមទាំង លោក កុយ ចាន់ថន ប្រធានផ្សារសាមគ្គី ក្នុងសង្កាត់ត្រពាំងក្រសាំង បានឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនរៀលផងដែរ។


ជាមួយគ្នានេះ លោកអនុសេនីយ៍ត្រី ឃុត សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមជួយឧបត្ថម្ភដល់លោក និងក្រុមគ្រួសារ ព្រមទាំងបានជូនពរដល់សប្បុរសជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។


សប្បុរសជន និងបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ចូលរួមជួយឧបត្ថម្ភដល់វីរយុទ្ធជន និងក្រុមគ្រួសារ អាចទាក់ទងតាមលេខទូរសព្ទផ្ទាល់របស់វីរៈកងទ័ព ៖ ០៩៧ ៦៤២ ៨៣៩៤









Post a Comment (0)
Previous Post Next Post