កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ និងសង្គ្រោះបន្ទាន់ ក្នុងពិធីបិទការប្រកួតបាល់ទាត់ SOCCER LEAGUE លើកទី៩
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ និងសង្គ្រោះបន្ទាន់ ក្នុងពិធីបិទការប្រកួតបាល់ទាត់ SOCCER LEAGUE លើកទី៩

 កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ និងសង្គ្រោះបន្ទាន់ ក្នុងពិធីបិទការប្រកួតបាល់ទាត់ SOCCER LEAGUE លើកទី៩


ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមអនុវត្តភារកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈ និងត្រៀមអន្តរាគមន៍សង្គ្រោះបន្ទាន់ ក្នុងពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦


ពិធីនេះ បានប្រព្រឹត្តទៅនៅ ពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។


ក្នុងឱកាសនោះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានដាក់ពង្រាយកម្លាំង និងអនុវត្តវិធានការជំនាញ ដើម្បីធានាសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូនគណៈអធិបតី ភ្ញៀវកិត្តិយស កីឡាករ ក្រុមការងារ និងប្រជាពលរដ្ឋដែលបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាដ៏សំខាន់នេះ។


ជាមួយគ្នានេះ កម្លាំងជំនាញក៏បានត្រៀមមធ្យោបាយ និងកម្លាំងសម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ក្នុងករណីមានហេតុការណ៍ចាំបាច់ ដើម្បីធានាឱ្យពិធីបិទការប្រកួតប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ល្អ៕



















Post a Comment (0)
Previous Post Next Post