ក្រុមការងារអាវុធហត្ថខណ្ឌទួលគោក ចុះសួរសុខទុក្ខគ្រួសារសមាជិកដែលភរិយាទើបសម្រាលកូន
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

ក្រុមការងារអាវុធហត្ថខណ្ឌទួលគោក ចុះសួរសុខទុក្ខគ្រួសារសមាជិកដែលភរិយាទើបសម្រាលកូន

 ក្រុមការងារអាវុធហត្ថខណ្ឌទួលគោក ចុះសួរសុខទុក្ខគ្រួសារសមាជិកដែលភរិយាទើបសម្រាលកូន


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ឡុង វិចិត្រា មេបញ្ជាការអាវុធហត្ថខណ្ឌទួលគោក បានចាត់តាំងក្រុមការងារ នាំយកអំណោយចុះសួរសុខទុក្ខ និងផ្តល់ការលើកទឹកចិត្តដល់គ្រួសារលោកនាយចំណង់ ឈិត គឹមសេង ជំនួយការអាវុធហត្ថខណ្ឌទួលគោក ដែលភរិយាទើបសម្រាលកូន និងកំពុងសម្រាកថែទាំសុខភាពនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (មន្ទីរពេទ្យជប៉ុន) ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


ក្នុងឱកាសនោះ ក្រុមការងារបាននាំយកអំណោយ និងថវិកាមួយចំនួន ជូនដល់គ្រួសាររបស់លោកនាយចំណង់ ឈិត គឹមសេង រួមមាន ទឹកសុទ្ធចំនួន ០២កេស និងទឹកដោះគោឆៅចំនួន ០២យួរ ព្រមទាំងថវិកាមួយចំនួនទៀត ដើម្បីចូលរួមសួរសុខទុក្ខ និងជួយសម្រួលដល់ការថែទាំសុខភាពមាតា និងទារក។


សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីសាមគ្គីភាពរបស់ថ្នាក់ដឹកនាំ និងកម្លាំងអាវុធហត្ថខណ្ឌទួលគោក ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់សមាជិក និងក្រុមគ្រួសារ៕

Post a Comment (0)
Previous Post Next Post