លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា »
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា »

 លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » 


មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនបាន​ប្រារព្ធឡើងយ៉ាងមហោឡារិកនៅព្រឹកថ្ងៃទី ១ ខែកក្កដា នៅវិមានប្រជាជននៅក្រុងប៉េកាំង ។
លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនី​ស្តចិន ប្រធាន​រដ្ឋ​​ចិន និងជាប្រធានគណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​បាន​អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » ។
 
គួរ​បញ្ជាក់​ថា​ «មេដាយ ១ កក្កដា» គឺជាការ​ផ្តល់​កិត្តិយសខ្ពស់បំផុតនៅក្នុងបក្សកុម្មុយនី​ស្តចិន។ ពិធីបំពាក់គ្រឿងឥស្សរិយយស«មេដាយ ១ កក្កដា»ត្រូវ​បាន​ប្រារព្ធឡើង​លើកដំបូងនៅឆ្នាំ២០២១ ខណៈពេល​ខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនី​ស្តចិន ដែ​ល​មានសមាជិកបក្សចំនួន ២៩ រូប​ ទទួលបានមេដាយ​នេះ។ ឆ្នាំនេះគឺជាលើកទីពីរហើយ​​ដែលគណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនីស្តចិនសម្រេចចិត្តផ្តល់​ «មេដាយ ១ ខែកក្កដា» ជូន​ដល់​សមាជិកបក្សចំនួន ៨ រូប​ ដើម្បី​កោត​​សរសើរពី​ការ​​រួមចំណែកដ៏​លេចធ្លោរបស់​ពួក​គេ​​ចំពោះ​​បក្ស និងប្រជាជន ៕
Post a Comment (0)
Previous Post Next Post