មន្ត្រីជាន់ខ្ពស់ពីររូប រងការរិះគន់ក្រោយប្រើសម្តីពាក់ព័ន្ធអ្នកសារព័ត៌មាន ក្នុងពេលចុះបំពេញការងារ
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

មន្ត្រីជាន់ខ្ពស់ពីររូប រងការរិះគន់ក្រោយប្រើសម្តីពាក់ព័ន្ធអ្នកសារព័ត៌មាន ក្នុងពេលចុះបំពេញការងារ

 មន្ត្រីជាន់ខ្ពស់ពីររូប រងការរិះគន់ក្រោយប្រើសម្តីពាក់ព័ន្ធអ្នកសារព័ត៌មាន ក្នុងពេលចុះបំពេញការងារ


ភ្នំពេញ៖ ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមួយ និងអភិបាលខេត្តម្នាក់ ក្នុងអំឡុងពេលចុះបំពេញការងារនាពេលថ្មីៗនេះ បានបង្កឱ្យមានការរិះគន់ពីសំណាក់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ដោយចាត់ទុកថា ជាការប្រើប្រាស់សម្តីទូទៅដែលអាចប៉ះពាល់ដល់កិត្តិយស និងតម្លៃវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។
តាមខ្លឹមសារដែលត្រូវបានចែករំលែក រដ្ឋមន្ត្រីរូបនោះបានមានប្រសាសន៍ថា៖ «ពួកអ្នកកាសែតឥឡូវខូចណាស់…»។ បន្ទាប់មក អភិបាលខេត្តដែលបានចូលរួមដំណើរជាមួយ ក៏បានបន្ថែមថា៖ «ទាល់តែដាក់ខ្នោះ ១–២ បានដឹងខ្លួន»។

ការលើកឡើងបែបនេះ បានធ្វើឱ្យអ្នកសារព័ត៌មានមួយចំនួនសម្តែងការមិនពេញចិត្ត ដោយលើកឡើងថា ការប្រើពាក្យ «ពួកអ្នកកាសែត» មានលក្ខណៈទូទៅ ដែលអាចបង្កការយល់ឃើញថា សំដៅលើអ្នកសារព័ត៌មានទាំងមូល ទោះបីជាមានតែបុគ្គល ឬស្ថាប័នខ្លះប៉ុណ្ណោះដែលអាចមានបញ្ហាក៏ដោយ។

ជាមួយគ្នានេះ សម្តីដែលលើកឡើងអំពី «ដាក់ខ្នោះ ១–២ បានដឹងខ្លួន» ក៏ត្រូវបានអ្នកខ្លះចាត់ទុកថា ជាសម្តីមិនសមរម្យ និងអាចបង្កការបកស្រាយថា ជាការគំរាមកំហែង ឬប្រមាថចំពោះអ្នកសារព័ត៌មាន ទោះបីមិនមានសកម្មភាពជាក់ស្តែងកើតឡើងក៏ដោយ។

មតិមួយចំនួនបានស្នើថា ប្រសិនបើមន្ត្រីមានការមិនពេញចិត្តចំពោះការរាយការណ៍របស់អ្នកសារព័ត៌មាន ឬស្ថាប័នណាមួយ គួរតែបញ្ជាក់ឱ្យច្បាស់លាស់ទៅលើបុគ្គល ឬអង្គភាពនោះ ដោយជៀសវាងការប្រើពាក្យទូទៅ ដែលអាចប៉ះពាល់ដល់អ្នកសារព័ត៌មានដែលកំពុងបំពេញវិជ្ជាជីវៈដោយសុចរិត និងគោរពក្រមសីលធម៌វិជ្ជាជីវៈ។

រហូតមកដល់ពេលនេះ មិនទាន់មានការបំភ្លឺជាផ្លូវការពីមន្ត្រីទាំងពីររូប ជុំវិញការលើកឡើងខាងលើនៅឡើយទេ។
Post a Comment (0)
Previous Post Next Post