ក្រុមការងារគណបក្សចុះជួយឃុំសោប ជំរុញពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងបង្កើនប្រសិទ្ធភាពបម្រើប្រជាពលរដ្ឋ
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

ក្រុមការងារគណបក្សចុះជួយឃុំសោប ជំរុញពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងបង្កើនប្រសិទ្ធភាពបម្រើប្រជាពលរដ្ឋ

 ក្រុមការងារគណបក្សចុះជួយឃុំសោប ជំរុញពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងបង្កើនប្រសិទ្ធភាពបម្រើប្រជាពលរដ្ឋ


ខេត្តក្រចេះ ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉េង សុភ័ណ ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយឃុំសោប រួមជាមួយលោក ទ្រី សុភក្តិ ប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះជួយឃុំសោប បានដឹកនាំកិច្ចប្រជុំ សំណេះសំណាល និងណែនាំទិសដៅការងារគណបក្ស ជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

កិច្ចប្រជុំបានប្រព្រឹត្តទៅនៅស្នាក់ការគណបក្សឃុំសោប ដោយមានការចូលរួមពី ប្រធាន អនុប្រធាន គណៈពង្រឹងបក្ស  មេភូមិទាំង១១ភូមិ និង តំណាងមន្ទីរកសិកម្ម ព្រមទាំង សមាជិក-សមាជិកាគណបក្សសរុបជាង ៧០នាក់ ក្នុងបរិយាកាសប្រកបដោយសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់។

ក្នុងឱកាសនោះ ឯកឧត្តម ម៉េង សុភ័ណ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះជួយស្រុកព្រែកប្រសព្វ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាគណបក្សដែលបានចូលរួមក្នុងកិច្ចប្រជុំ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បានណែនាំឱ្យគ្រប់រចនាសម្ព័ន្ធគណបក្ស បន្តពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពការងារគណបក្សនៅគ្រប់ថ្នាក់ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមក៏បានជំរុញឱ្យថ្នាក់ដឹកនាំ និងសមាជិកគណបក្សទាំងអស់ បន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ ភាពស្មោះត្រង់ តម្លាភាព និងប្រសិទ្ធភាពក្នុងការបំពេញភារកិច្ច។

នាឱកាសបញ្ចប់កិច្ចប្រជុំ ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកគណបក្សទាំងអស់ បានបង្ហាញការប្តេជ្ញាចិត្តបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ អនុវត្តឱ្យបានជោគជ័យនូវភារកិច្ចនយោបាយរបស់គណបក្ស គាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍឃុំសោប ឱ្យមានការរីកចម្រើន និងវិបុលភាពកាន់តែប្រសើរឡើង៕
































Post a Comment (0)
Previous Post Next Post