ក្រុមការងារគណបក្សសង្កាត់ត្រពាំងក្រសាំង នាំយកបច្ច័យ និងសម្ភារៈចូលរួមរំលែកទុក្ខគ្រួសារសពលោក ដុះ សុធា
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

ក្រុមការងារគណបក្សសង្កាត់ត្រពាំងក្រសាំង នាំយកបច្ច័យ និងសម្ភារៈចូលរួមរំលែកទុក្ខគ្រួសារសពលោក ដុះ សុធា

 ក្រុមការងារគណបក្សសង្កាត់ត្រពាំងក្រសាំង នាំយកបច្ច័យ និងសម្ភារៈចូលរួមរំលែកទុក្ខគ្រួសារសពលោក ដុះ សុធា


ភ្នំពេញ៖
នារសៀលថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៤៖០០នាទី ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ត្រពាំងក្រសាំង បាននាំយកបច្ច័យ និងសម្ភារៈមួយចំនួន ទៅចូលរួមរំលែកទុក្ខ និងសម្តែងការអាណិតអាសូរដល់ក្រុមគ្រួសារសពលោក ដុះ សុធា ភេទប្រុស អាយុ ៥២ឆ្នាំ ដែលបានទទួលមរណភាពដោយសារជំងឺលើសឈាម ស្ថិតនៅភូមិសហគមន៍សាមគ្គីទី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោក គុយ ចាន់ថន អនុប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ត្រពាំងក្រសាំង និងលោកស្រី ព្រំ សោភ័ណ្ឌ សមាជិកក្រុមប្រឹក្សាគណបក្សសង្កាត់ តំណាងលោក ផុន សុផាន អនុប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ត្រពាំងក្រសាំង និងជាអភិបាលរងនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ រួមជាមួយលោក គល់ យី ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ត្រពាំងក្រសាំង បានដឹកនាំក្រុមការងារគណបក្សសង្កាត់ ព្រមទាំងលោក លោកស្រី ប្រធាន និងអនុប្រធានសាខាបក្សសហគមន៍សាមគ្គីទី៤ ចូលរួមក្នុងកម្មវិធីនេះ។

សម្ភារៈ និងបច្ច័យដែលបាននាំយកទៅចូលរួមរំលែកទុក្ខ រួមមាន៖

  • បច្ច័យចំនួន ៣៣០,០០០រៀល
  • អង្ករ ២៥គីឡូក្រាម
  • ទឹកត្រី ១យួរ
  • ទឹកបរិសុទ្ធ ១កេស

ការចូលរួមរំលែកទុក្ខនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ និងសមានចិត្តចំពោះក្រុមគ្រួសារដែលកំពុងជួបប្រទះនូវការបាត់បង់សមាជិកគ្រួសារ ព្រមទាំងជាការចូលរួមជួយសម្រាលបន្ទុកមួយចំនួនដល់គ្រួសារសព ក្នុងពេលវេលាដ៏សោកសៅនេះ។

ក្រុមការងារក៏បានសម្តែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព និងសូមឱ្យវិញ្ញាណក្ខន្ធលោក ដុះ សុធា បានទៅកាន់សុគតិភព។






Post a Comment (0)
Previous Post Next Post