ក្រុមការងារសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ចុះសំណេះសំណាល និងនាំយកអំណោយជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ១៧៦នាក់ នៅក្នុងភូមិរង់ចាំ
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

ក្រុមការងារសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ចុះសំណេះសំណាល និងនាំយកអំណោយជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ១៧៦នាក់ នៅក្នុងភូមិរង់ចាំ

 ក្រុមការងារសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ចុះសំណេះសំណាល និងនាំយកអំណោយជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ១៧៦នាក់ នៅក្នុងភូមិរង់ចាំ 


ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ លោក ឆុន វីរៈ ប្រធានសាខាសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព និងលោក ឈុន ពេជ្រ ប្រធានសមាគមសារព័ត៌មានឈុន ពេជ្រ ជាយដែន បានដឹកនាំក្រុមការងារ សមាជិកសមាគម និងក្រុមអ្នកសារព័ត៌មាន ចុះជួបសំណេះសំណាល និងសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សចំនួន ១៧៦នាក់ នៅភូមិរងចាំ ខេត្តបន្ទាយមានជ័យ។

ពិធីនេះធ្វើឡើងនៅសាលាបឋមសិក្សាព្រៃចាន់ និងសាលាបឋមសិក្សាជោគជ័យ ដោយមានការចូលរួមពីក្រុមការងារសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ប្រធាន អនុប្រធាន និងសមាជិកសមាគមជុំវិញខេត្ត និងក្រុមអ្នកសារព័ត៌មានផងដែរ។

ក្នុងឱកាសនោះ ក្រុមការងារបាននាំយកអំណោយ និងសម្ភារសិក្សាមកចែកជូនសិស្សានុសិស្សចំនួន ១៧៦នាក់ ដោយក្នុងម្នាក់ៗទទួលបានកាបូបស្ពាយ ១ សៀវភៅ ៣ក្បាល ប៊ិច ២ដើម ខ្មៅដៃ ២ដើម និងមីឆា ១ប្រអប់។ ចំណែកលោកគ្រូ អ្នកគ្រូចំនួន ៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០០,០០០រៀល និងលោកគ្រូនាយកសាលាទទួលបានថវិកាចំនួន ១២០,០០០រៀល។

លោក ឆុន វីរៈ បាននាំយកប្រសាសន៍ផ្តាំផ្ញើ និងការសួរសុខទុក្ខពីឯកឧត្តម សុខ ចាន់ភក្តី ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងបានបញ្ជាក់ពីការបន្តស្វែងរកសប្បុរសជន និងការចូលរួមឧបត្ថម្ភពីក្រុមការងារ ដើម្បីបន្តជួយដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលកំពុងជួបការខ្វះខាត ឱ្យបានជាបន្តបន្ទាប់។

ដោយមើលឃើញពីតម្រូវការ និងការស្នើសុំពីលោកគ្រូនាយកសាលាព្រៃចាន់ ពាក់ព័ន្ធនឹងការខ្វះខាតស្លាយ និងដើមឈើសម្រាប់បរិស្ថានក្នុងបរិវេណសាលា ក្រុមការងារសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព បានឧបត្ថម្ភបន្ថែមចំនួន ១៥០ដុល្លារអាមេរិក ខណៈក្រុមសមាគមសារព័ត៌មានឈុន ពេជ្រ ជាយដែន ក៏បានឧបត្ថម្ភបន្ថែមចំនួន ១៥០ដុល្លារអាមេរិក ផងដែរ។

លោក គុយ វណ្ណី នាយកសាលាព្រៃចាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព និងលោក ឈុន ពេជ្រ ប្រធានសមាគមសារព័ត៌មានឈុន ពេជ្រ ជាយដែន ព្រមទាំងក្រុមអ្នកសារព័ត៌មាន ដែលបានចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលកំពុងមានការខ្វះខាត។

លោកនាយកសាលាក៏បានស្នើសុំដល់សប្បុរសជន និងអង្គការសប្បុរសធម៌នានា មេត្តាបន្តចូលរួមជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋនៅភូមិរងចាំ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបន្ថែមទៀត ដោយសារសាលានៅមានតម្រូវការ និងការខ្វះខាតសម្ភារៈសិក្សា និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។

សកម្មភាពនេះ គឺជាការចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យអប់រំ និងជួយសម្រួលដល់ការខ្វះខាតរបស់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ព្រមទាំងបង្ហាញពីស្មារតីចែករំលែក និងការចូលរួមជួយសង្គមពីសំណាក់សមាគម និងសប្បុរសជន៕












Post a Comment (0)
Previous Post Next Post