អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយប្រគល់ជូនសមាជិក ៥នាក់ ដែលភរិយាទើបសម្រាលកូន
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនដល់គ្រួសារសមាជិកអាវុធហត្ថចំនួន ៥នាក់ ដែលភរិយាទើបសម្រាលកូន ដើម្បីសួរសុខទុក្ខ និងចូលរួមអបអរសាទរចំពោះសមាជិក និងក្រុមគ្រួសារ។
សមាជិកអាវុធហត្ថទាំង ៥នាក់ រួមមាន៖
១. នាយចំណង់ ទួន ធា ភរិយាសម្រាលកូននៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ។
២. នាយចំណង់ សុខ សាយ ភរិយាសម្រាលកូននៅមន្ទីរពេទ្យបង្អែក ខេត្តកំពត។
៣. នាយចំណង់ ណុប វន្នី ភរិយាសម្រាលកូននៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
៤. នាយចំណង់ សៅ ករុណា ភរិយាសម្រាលកូននៅមន្ទីរពេទ្យសម្ភពសោភា រាជធានីភ្នំពេញ។
៥. នាយចំណង់ ហែម សុវណ្ណ ភរិយាសម្រាលកូននៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ សមាជិកម្នាក់ៗទទួលបានអំណោយ រួមមាន ទឹកសុទ្ធចំនួន ៤កេស សម្ភារចាំបាច់សម្រាប់ទារកចំនួន ១ឈុត និងថវិកាមួយចំនួន ផងដែរ។
ការផ្តល់អំណោយនេះ គឺជាការយកចិត្តទុកដាក់ និងសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចំពោះសុខទុក្ខ និងជីវភាពរបស់សមាជិក ព្រមទាំងលើកទឹកចិត្តដល់ក្រុមគ្រួសាររបស់កងរាជអាវុធហត្ថ ដែលតែងតែរួមចំណែកគាំទ្រដល់ការបំពេញភារកិច្ចរបស់សមាជិក៕






