ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញមោទនភាពចំពោះសមាជិកអាវុធហត្ថ ដែលដណ្តើមបានមេដាយមាសក្នុងការប្រកួតតេក្វាន់ដូ-ITF ជើងឯកអាស៊ី
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញមោទនភាពចំពោះសមាជិកអាវុធហត្ថ ដែលដណ្តើមបានមេដាយមាសក្នុងការប្រកួតតេក្វាន់ដូ-ITF ជើងឯកអាស៊ី

 ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញមោទនភាពចំពោះសមាជិកអាវុធហត្ថ ដែលដណ្តើមបានមេដាយមាសក្នុងការប្រកួតតេក្វាន់ដូ-ITF ជើងឯកអាស៊ី


ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញការយកចិត្តទុកដាក់ និងមោទនភាពខ្ពស់ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ ដែលបានចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយធីអេហ្វ (ITF) កម្ពុជា និងដណ្តើមបានមេដាយមាស នាំកិត្តិយសជូនជាតិ និងអង្គភាព។

ក្នុងដំណើរវិលត្រឡប់ពីការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ នាយប់ថ្ងៃទី១១ រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ គេបានឃើញក្រុមការងារកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រូវបានចាត់តាំងដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចូលរួមទទួលស្វាគមន៍ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្ពុជាយ៉ាងកក់ក្តៅ។

ការទទួលស្វាគមន៍នេះ ក៏ជាការបង្ហាញពីការយកចិត្តទុកដាក់ និងការលើកទឹកចិត្តចំពោះ នាយចំណង់ ង៉ែត រ៉ាវី ដែលជាសមាជិកអាវុធហត្ថរាជធានីភ្នំពេញតែមួយរូប បានចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ-ITF កម្ពុជា ក្នុងការប្រកួតលើវិញ្ញាសាប្រយុទ្ធ ឯកត្តជន ទម្ងន់ ៩២គីឡូក្រាមឡើង និងទទួលបាន មេដាយមាស ជូនជាតិ និងអង្គភាព។

ការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី។ ក្នុងព្រឹត្តិការណ៍នេះ សហព័ន្ធកីឡាតេក្វាន់ដូ-ITF កម្ពុជា បានបញ្ជូនអត្តពលិកចំនួន ៣២នាក់ ចូលរួមប្រកួត និងដណ្តើមបានមេដាយសរុបចំនួន ៤១គ្រឿង រួមមាន មេដាយមាស ៨គ្រឿង មេដាយប្រាក់ ១២គ្រឿង និងមេដាយសំរឹទ្ធ ២១គ្រឿង

តាមសហព័ន្ធកីឡាតេក្វាន់ដូ-ITF កម្ពុជា លទ្ធផលនេះបានធ្វើឱ្យកម្ពុជាស្ថិតនៅ ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេសចំនួន២៥ ដែលមានចំនួនមេដាយច្រើនជាងគេ។ ចំណាត់ថ្នាក់លេខ១ បានទៅលើប្រទេសកូរ៉េខាងជើង ខណៈប្រទេសរុស្ស៊ី ស្ថិតនៅចំណាត់ថ្នាក់លេខ៣។

ជាមួយគ្នានេះ កម្ពុជាក៏ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១២ នៅឆ្នាំ ២០២៨ ខាងមុខផងដែរ។

ជ័យជម្នះរបស់អត្តពលិកកម្ពុជាទាំងអស់ ជាពិសេសការដណ្តើមបានមេដាយមាសរបស់នាយចំណង់ ង៉ែត រ៉ាវី មិនត្រឹមតែជាសមិទ្ធផលផ្នែកកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកលើកកម្ពស់កិត្តិយសជាតិ និងបង្ហាញពីសមត្ថភាពរបស់កីឡាករ-កីឡាការិនីកម្ពុជាលើឆាកអន្តរជាតិផងដែរ៕




Post a Comment (0)
Previous Post Next Post