រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បន្តចុះត្រួតពិនិត្យទីតាំងប្រមូលផ្តុំជនបរទេស និងទប់ស្កាត់បទល្មើស Online Scam ក្នុងមូលដ្ឋាន
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បន្តចុះត្រួតពិនិត្យទីតាំងប្រមូលផ្តុំជនបរទេស និងទប់ស្កាត់បទល្មើស Online Scam ក្នុងមូលដ្ឋាន

 រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បន្តចុះត្រួតពិនិត្យទីតាំងប្រមូលផ្តុំជនបរទេស និងទប់ស្កាត់បទល្មើស Online Scam ក្នុងមូលដ្ឋាន


ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានបន្តចុះត្រួតពិនិត្យ និងពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) នៅក្នុងមូលដ្ឋានសង្កាត់ត្រពាំងក្រសាំង។

ការចុះប្រតិបត្តិការនេះ ដឹកនាំដោយ លោក ព្រំ ភក្រ្តា នាយករងរដ្ឋបាលខណ្ឌ តំណាងលោក សក់ ចន្ទ័កញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ដោយមានការចូលរួមពីក្រុមការងារខណ្ឌ កម្លាំងនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ ក្រុមប្រឹក្សាសង្កាត់ ក្រុមការងារសង្កាត់ មន្ត្រីនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ប្រជាការពារសង្កាត់ លោក-លោកស្រីមេភូមិ អនុភូមិ និងសមាជិកក្រុមការងារភូមិ។

ក្រុមការងារបានចុះពិនិត្យតាមទីតាំងដែលមានការស្នាក់នៅ និងការប្រមូលផ្តុំរបស់ជនបរទេស ព្រមទាំងពិនិត្យស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមមូលដ្ឋាន ក្នុងភូមិត្រពាំងក្រសាំង និងតំបន់ពាក់ព័ន្ធនៃសង្កាត់ត្រពាំងក្រសាំង ដើម្បីធានាថា ទីតាំងទាំងនោះមិនក្លាយជាកន្លែងប្រព្រឹត្តបទល្មើស ឬសកម្មភាពខុសច្បាប់ផ្សេងៗ។

ជាមួយគ្នានេះ ក្រុមការងារក៏បានយកចិត្តទុកដាក់ជាពិសេសចំពោះការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលអាចបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងប្រជាពលរដ្ឋ។ តាមការត្រួតពិនិត្យនៅទីតាំងខាងលើ មិនមានការរកឃើញបទល្មើស Online Scam ឡើយ

គួររំលឹកថា កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារក៏បានចុះត្រួតពិនិត្យនៅតាមផ្លូវបេតុងក្នុងបុរីសែនសុខ ភូមិត្រពាំងក្រសាំង និងបុរីសែនសុខ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការចូលរួមពីក្រុមការងារខណ្ឌ កម្លាំងនគរបាល កងរាជអាវុធហត្ថ ក្រុមប្រឹក្សាសង្កាត់ ក្រុមការងារសង្កាត់ ប្រជាការពារ មេភូមិ និងសមាជិកភូមិ ដើម្បីពិនិត្យ និងទប់ស្កាត់សកម្មភាពខុសច្បាប់នៅក្នុងមូលដ្ឋាន។

ការចុះត្រួតពិនិត្យ និងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់នេះ គឺជាការងារដែលក្រុមការងារសង្កាត់ត្រពាំងក្រសាំង សហការជាមួយរដ្ឋបាលខណ្ឌ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានអនុវត្តជាប្រចាំ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើស និងសកម្មភាពខុសច្បាប់ដែលអាចកើតមានឡើងនៅក្នុងមូលដ្ឋាន។

ការចុះត្រួតពិនិត្យជាប្រចាំនេះ ក៏ជាផ្នែកមួយនៃការពង្រឹងប្រសិទ្ធភាពការងាររបស់អាជ្ញាធរមូលដ្ឋាន ក្នុងការធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ព្រមទាំងបង្កើនការយកចិត្តទុកដាក់លើការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងបទល្មើសផ្សេងៗ ឱ្យបានទាន់ពេលវេលា៕









Post a Comment (0)
Previous Post Next Post