កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមហាត់កីឡា Functional Training ដើម្បីសុខភាព និងកាយសម្បទារឹងមាំ
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមហាត់កីឡា Functional Training ដើម្បីសុខភាព និងកាយសម្បទារឹងមាំ

 កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមហាត់កីឡា Functional Training ដើម្បីសុខភាព និងកាយសម្បទារឹងមាំ


ភ្នំពេញ៖ នាល្ងាចថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយបងប្អូនប្រជាពលរដ្ឋជាច្រើន បានបន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ដើម្បីលើកកម្ពស់សុខភាព និងពង្រឹងកាយសម្បទាឱ្យកាន់តែរឹងមាំ។

សកម្មភាពហាត់ប្រាណនេះ ត្រូវបានរៀបចំឡើងក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងមានភាពសកម្ម ដោយមានការចូលរួមពីកម្លាំងកងរាជអាវុធហត្ថ និងប្រជាពលរដ្ឋគ្រប់វ័យ។ កម្មវិធីនេះមិនត្រឹមតែជួយពង្រឹងកម្លាំងកាយ និងសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតភាពស្និទ្ធស្នាល និងការចូលរួមរបស់កងកម្លាំងជាមួយប្រជាពលរដ្ឋផងដែរ។

គួរបញ្ជាក់ថា នេះជាសប្តាហ៍ទី៣ហើយ ដែលកម្មវិធី GRKPP FUNCTIONAL TRAINING ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដោយមានគោលបំណងជំរុញឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើការហាត់ប្រាណ និងថែរក្សាសុខភាព តាមរយៈការចូលរួមក្នុងសកម្មភាពកីឡាជាប្រចាំ។

តាមរយៈសកម្មភាពនេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមលើកកម្ពស់វប្បធម៌កីឡា និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមហាត់ប្រាណ ដើម្បីទទួលបានសុខភាពល្អ កាយសម្បទារឹងមាំ និងជីវិតប្រកបដោយសុខុមាលភាព។

#កីឡាជាមួយអាវុធហត្ថភ្នំពេញ
#GRKPPFunctionalTraining
#សុខភាពល្អកាយសម្បទារឹងមាំ
















Post a Comment (0)
Previous Post Next Post