លោកXi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោកDaniel Noboa ប្រធានាធិបតីអេក្វាទ័រ
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

លោកXi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោកDaniel Noboa ប្រធានាធិបតីអេក្វាទ័រ

 លោកXi Jinping  ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោកDaniel Noboa ប្រធានាធិបតីអេក្វាទ័រ


ថ្ងៃទី១៨ ខែសីហា លោកXi Jinping  ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Daniel Noboa ប្រធានាធិបតីអេក្វាទ័រដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅវិមានសភាប្រជាជននៅក្រុងប៉េកាំង។
លោកXi Jinpingបានថ្លែងថា ឆ្នាំនេះគឺជាខួបលើកទី១០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអេក្វាទ័រ។ មិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏ភាគីចិនតែងតែចាត់ទុកទំនាក់ទំនងរវាងចិននិងអេក្វាទ័រតាមមុំជាយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយ ភាគីចិនរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយភាគីអេក្វាទ័រ ដើម្បីជំរុញឱ្យទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតខ្ពស់ឥតឈប់ឈរ ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប​ លោក Daniel Noboa បានថ្លែងថា ភាគីអេក្វាទ័ររីករាយធ្វើការជាមួយភាគីចិនក្នុងការធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តខាងនយោបាយ ព្រមទាំងគាំទ្រដល់ភាគីចិនក្នុងការគាំពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី និងគោរពគោលជំហររបស់ភាគីចិនលើបញ្ហាតៃវ៉ាន់។  ភាគីអេក្វាទ័ររីករាយពង្រឹងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះជាមួយភាគីចិនក្នុងវិស័យដូចជា ៖ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហរិញ្ញវត្ថុ ធនធានរ៉ែ ធនធានថាមពលកកើតវិញ បច្ចេកវិទ្យា និងវប្បធម៌ជាដើម៕




Post a Comment (0)
Previous Post Next Post