​កិច្ចសម្ភាសន៍ជាន់ខ្ពស់ជា​មួយ​លោក Omar AL-Razzaz អតីត​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ហ្ស៊កដានី

 ​កិច្ចសម្ភាសន៍ជាន់ខ្ពស់ជា​មួយ​លោក Omar AL-Razzaz អតីត​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ហ្ស៊កដានី


នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ លោក Omar AL-Razzaz អតីតនាយករដ្ឋមន្ត្រីនៃប្រទេសហ្ស៊កដានី បាន​ផ្តល់​បទ​សម្ភាសន៍​ពិសេស​ក្នុង​កម្មវិធីកិច្ចសម្ភាសន៍ជាន់ខ្ពស់របស់​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​នៅក្រុង​ប៉េកាំង ។
លោក​ Omar AL-Razzaz បានថ្លែងនៅ​ក្នុង​កិច្ច​សម្ភាសន៍ថា ព្រះអង្គម្ចាស់ Abdullah ទី២ព្រះមហាក្សត្រនៃប្រទេសហ្ស៊កដានី បានយាងបំពេញព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិននាពេល​ថ្មីៗ​កន្លង​ទៅនេះ ។ ក្នុង​អំឡុង​ដំណើរទស្សនកិច្ចនោះ​ ព្រះអង្គម្ចាស់ Abdullah ទី២ មិន​ត្រឹម​តែ​បាន​ធ្វើ​ការ​ផ្លាស់ប្តូរ​យ៉ាង​ស៊ី​ជម្រៅ​និង​ពិគ្រោះពិភាក្សា​កិច្ច​សហប្រតិបតិ្តការ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ ជា​មួយ​សហគ្រាស​ធំៗ​របស់ប្រទេស​ចិន​ប៉ុណ្ណោះទេ ព្រះអង្គថែម​ទាំង​បាន​ធ្វើ​ការ​ផ្លាស់ប្តូរ​យ៉ាង​ស៊ីជម្រៅ​ជា​មួយ​លោក Xi Jinping ប្រធាន​រដ្ឋ​ចិន​អំពី​ស្ថានការ​ណ៍​ក្នុង​តំបន់​និងពិភាក្សា​បញ្ហា​​ដែល​ប្រទេស​ទាំង​ពីរ​យកចិត្ត​ទុក​ដាក់​ដូច​គ្នា​ផង​ដែរ ។ ឆ្នាំ​ក្រោយ ប្រទេស​ទាំង​ពីរ​នឹង​អបអរទទួល​ខួបទី​៥០​នៃ​ការ​បង្កើត​ទំនាក់ទំនងការ​ទូត ។ ក្នុង​រយៈពេល​១០ឆ្នាំ​កន្លង​ទៅនេះ ពាណិជ្ជកម្ម​និង​ការ​បណ្តាក់ទុន​ទ្វេភាគី ព្រមនិង​កិច្ចសហប្រតិបតិ្តការ​គ្រប់​ផ្នែក​សុទ្ធតែ​ទទួល​បាន​ការ​រីក​ចម្រើន​ដ៏​ល្អប្រសើរ បូក​រួម​ទាំង​ទំនាក់ទំនង​ភាពជាដៃគូ​សេដ្ឋកិច្ច​យុទ្ធសាស្ត្រ​ និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យ​នយោបាយ​ ។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ លោក Xi Jinping ប្រធាន​រដ្ឋ​ចិន​បាន​លើក​ឡើង​គំនិត​ផ្តួច​ផ្តើម​សកល​ទាំង​បួន​ ក្នុង​ន័យ​ខិត​ខំប្រឹង​ប្រែង​ជំរុញ​កិច្ចសន្ទនា​អរិយធម៌ បង្កើន​ការ​យល់​ដឹង​ដល់​គ្នា​ទៅវិញទៅមក​ និង​ធ្វើ​ឱ្យ​អភិបាល​កិច្ច​សកល​មាន​សុក្រឹតភាព​ជាដើម​ ។ លោក​ Xi Jinping មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​ ដែល​បាន​ចង្អុល​បង្ហាញ​ពី​ទិសដៅ​សម្រាប់​ការរួមរស់ដោយសនិ្តសហវិជ្ជមានរបស់​ពិភពលោក​ ។ ពិភពលោក​ត្រូវ​ការ​ភាពជា​អ្ន​កដឹក​នាំ​បែប​នេះ ហើយ​
ក៏មាន​ដៃគូដែលមានឆន្ទៈដូចគ្នាជា​ច្រើន​ឆ្លើយតប​នឹង​គោល​បំណង​នេះ​យ៉ាង​សកម្ម​ផងដែរ ៕