វត្តជោតិញ្ញារាម(ហៅវត្តគីឡូ៨) ជាគោលដៅទេសចរណ៍បែបវប្បធ៌មវត្តជោតិញ្ញារាម(ហៅវត្តគីឡូ៨)នៅក្នុងសង្កាត់សាមគ្គី
ក្រុងខេត្តស្ទឹងត្រែងជាគោលដៅទេសចរណ៍បែបវប្បធ៌ម សម្រាប់ទាក់ទាញភ្ញៀវទេសចរមកកំសាន និងឈ្វេងយល់ពីប្រវត្តិសាស្ត្រ ព្រោះវត្តមួយនេះត្រូវបាន
សម្រេចព្រះបរមកោដ្ឋបានបង្កើតឡើងនៅឆ្នាំ១៩៦៤ និងប្រទានឈ្មោះឱ្យពីសម្តេចសង្ឃជួនណាត ។ នៅថ្ងៃបុណ្យកាន់បិណ្ឌទី០៧ថ្ងៃសៅរ៍០៧រោចខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.សករាជ២៥៧០ ត្រូវនិងថ្ងៃទី០៣តុលា ឆ្នាំ២០២៦ នៅវត្តជោតិញ្ញារាម ខេត្តស្ទឹងត្រែង ឯកឧត្តម ឈាងឡាក់ប្រធានក្រុមប្រឹក្សាខេត្តមានប្រសាសន៍ថា៖ វត្តមួយនេះជាទីតាំងប្រវត្តិសាស្ត្រ ជាកេរ្តិ៍តំណែលរបស់សម្រេចព្រះបរមកោដ្ឋបានបង្កើតឡើង និងបរិវេណវត្តមានទំហ៊ំធំទូលាយ បង្កលក្ចណៈដល់ការអភិវឌ្ឍសម្រាប់បម្រើឱ្យវិស័យសាសនាជាសាសនារបស់រដ្ឋយើង។
ឯកឧត្តមមានប្រសាសន៍បន្តថា៖អាជ្ញាធរ ព្រះសង្ឃ និងពុទ្ធបរិស័ទសាងសង់ព្រះវិហារសម្រេចលទ្ធផលបានជាង៨០%ហើយ ស្របគ្នានិងរាជរដ្ខាភិបាល បានជួសជុលផ្លូវជាតិលេខ០៧ ដោយចាក់កៅស៊ូស្រួលធ្វើចរាចរណ៍ឡើងវិញ ដើម្បីឱ្យភ្ញៀវទេសចរមកលេងខេត្តជាប់ព្រំដែន ជាតំបន់អភិវឌ្ឍត្រីកោណ( CLV- DTA)...។
ព្រះតេជគុណ កែវ.សូរី ចៅអធិការវត្តជោតិញ្ញារាម មានសង្ឃដីការគាំទ្រចំពោះការបង្ហាញពីគោលបំណងដ៍ល្អប្រសើរនេះ ហើយសមិទ្ធផលក្នុងទីអារាមនេះក៍បានលើកស្ទួយការងារអភិវឌ្ឃន៍ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ។
ព្រះតេជគុណ មានសង្ឃដីការទៀតថា ព្រះវិហារនេះកើតមានបាន ដោយសារថ្នាក់ដឹកនាំ បងប្អូនប្រជាពលរដ្ឋ សប្បុរសជននានា បរិច្ចាកទាំងធនធាន ថវិកានិងកម្លាំងកាយ កម្លាំងចិត្ត ជួយគ្នាបានសម្រេចលទ្ធផលយ៉ាងល្អប្រសើរ។
លោកវេឌឿនគណៈកម្មការវត្តបានបញ្ជាក់ថា៖នៅថ្ងៃបិណ្ឌទី០៧នេះ មានការដឹកនាំគាំទ្រ ពីឯកឧត្តមឈាងឡាក់ប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវជាអ្នកផ្តួចផ្តើមបុណ្យ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងខេត្ត ប្រជាពុទ្ធបរិស័ទ ព្រមទាំងទទួលបានបច្ច័យចំនួនជិង១០លានរៀល សម្រាប់កសាងសមិទ្ធផលផ្នែកសាសនាបន្ត ទៀត។
សូមបញ្ជាក់ថា៖ វត្តជោតិញ្ញារាមហៅវត្ត(គីឡូ៨)ស្ថិតនៅចំងាយពី ស្ពានសេកុង ប្រមាណ៨គីឡូម៉ែត្រតាមបណ្តោយផ្លូវជាតិលេខ០៧ឆ្ពោះទៅព្រំដែនកម្ពុជា-ឡាវ ហើយព្រះសង្ឃនិងគណៈកម្មការកំពុងខិតខំរួមគ្នាកសាងព្រះវិហារដែលមានទទឹង១០ម៉ែត្រ បណ្តោយ២០ម៉ែត្រ និងមានសសរចំនួន៤៨ដើម សម្រេចលទ្ធផលបាន៨៥% ហើយ ដើម្បីអភិរក្សកេរ្តិ៍ឈ្មោះវត្ត ដែលសម្តេចសង្ឃជួនណាត ប្រទានឈ្មោះហៅថា វត្តជោតិញ្ញារាម ។
ដោយ ÷ កុល សារត្ន័ សហការីរស្មីញូស៍ ប្រចាំ ខេត្តស្ទឹងត្រែង។
ស្ទឹងត្រែង ០៣/ ១០ /២០២៦
ដោយ ÷ កុល សារត្ន័ សហការីរស្មីញូស៍ ប្រចាំ ខេត្តស្ទឹងត្រែង។
ស្ទឹងត្រែង ០៣/ ១០ /២០២៦










