ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត និងសហការី ចូលរួមពិធីបុណ្យកាន់បិណ្ឌទី៧ នៅវត្តអរុណវតី ក្នុងសង្កាត់ត្រពាំងក្រសាំង

 ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត និងសហការី ចូលរួមពិធីបុណ្យកាន់បិណ្ឌទី៧ នៅវត្តអរុណវតី ក្នុងសង្កាត់ត្រពាំងក្រសាំង


ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ត្រពាំងក្រសាំង និងសហការី បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌទី៧ នៅវត្តអរុណវតី ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង រាជធានីភ្នំពេញ។

ពិធីបុណ្យនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិក សមាជិកា គណបក្សខណ្ឌ គណបក្សសង្កាត់ គណបក្សភូមិ ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ អ្នកចូលរួមបានប្រតិបត្តិតាមប្រពៃណីព្រះពុទ្ធសាសនា ដោយនាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិការទាំងឡាយដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងបួងសួងសុំសេចក្តីសុខ សុភមង្គល និងភាពចម្រើនជូនដល់ក្រុមគ្រួសារ និងប្រជាពលរដ្ឋគ្រប់រូប។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ ដែលប្រជាពលរដ្ឋតែងតែចូលរួមប្រតិបត្តិជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វបុរស បុព្វការីជន និងញាតិមិត្តដែលបានទទួលមរណភាព ព្រមទាំងជាការរួមចំណែកថែរក្សា និងលើកតម្កើងវប្បធម៌ ប្រពៃណី និងព្រះពុទ្ធសាសនារបស់ជាតិឱ្យបានគង់វង្សតទៅ៕