វិបុលភាពមិនអាចកាត់ផ្តាច់ពីសន្តិភាពបានឡើយ ​។

     វិបុលភាពមិនអាចកាត់ផ្តាច់ពីសន្តិភាពបានឡើយ ​។


ជានិច្ចកាល ​គំនិតផ្តួចផ្តើម​ស្តី​ពី​ការ​រួម​គ្នា​ក​សាង​ផ្លូវ​សូត្រ​សមុទ្រ​តែងតែប្តេជ្ញាចិត្តក្នុងការជំរុញការតភ្ជាប់គ្នា​តាម​ផ្លូវសមុទ្រ​និង​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​ក្នុងវិស័យនានា ​ក៏ដូចជាការ​គាំពារ​សន្តិសុខមហាសមុទ្រ​តាម​រយៈ​កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ​។ ​កាលពី​ខែឧសភា ​ឆ្នាំ ​២០២៦ ​កិច្ចប្រជុំ​មន្ត្រី​ជាន់​ខ្ពស់​លើកទី ​២២ ​នៃស្ថាប័នអនុវត្តច្បាប់នៃ​ឆ្មាំសមុទ្រនៅតំបន់អាស៊ី​បានប្រារព្ធ​ធ្វើ​នៅ​ទី​ក្រុ​ង ​Quanzhou ​ខេត្ត ​Fujian ​ដែលជាចំណុចចាប់ផ្តើមនៃ"ផ្លូវសូត្រសមុទ្រ" ​។ ​តំណាង​បរទេស​ជា​ង ​៥០ ​រូប​ដែល​មកពី​ស្ថាប័នអនុវត្តច្បាប់​ឆ្មាំសមុទ្រ​នៃ​ប្រទេស​និងតំបន់ចំនួន ​១៨ ​ព្រម​ទាំង​អង្គការអន្តរជាតិ​ចំនួនពីរ​ដែលបូករួមទាំង​ការិយាល័យ​អង្គការសហ​ប្រជាជាតិ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​គ្រឿងញៀន​និង​បទឧក្រិដ្ឋ​ជាដើម​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​នេះ​ដោយ​បាន​ធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ​និង​ប្រកបដោយ​ភាពប្រាកដ​ប្រជា​ជុំវិញ​បញ្ហា​បង្ក្រាប​ឧក្រិដ្ឋកម្មឆ្លងដែនសមុទ្រ ​ដូចជា​ការរត់ពន្ធមនុស្ស ​ការជួញដូរ​និង​ដឹក​ជញ្ជូន​គ្រឿង​ញៀ​ន​ជាដើម ​ក៏ដូចជា​ការ​បង្កើនកិច្ចសហប្រតិបតិ្តការ​​ការ​អនុវត្តច្បាប់​និង​ប្រតិបត្តិការ​រួម​គ្នា​លើ​សមុទ្រ​ក្នុងក្របខណ្ឌពហុភាគីនិងទ្វេភាគី​ជាដើម ​។ ​កិច្ចប្រជុំលើកនេះ​បាន​បន្ថែម​ជា​ពិ​សេ​ស​នូវ​ប្រធានបទ​ចំនួនបី​គឺ ​ការធានាសុវត្ថិភាព​លើដែន​សមុទ្រ​និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើរភេរវកម្មលើដែនសមុទ្រ​ជាដើម​ដែល​បាន​បង្ហាញពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​ប​ណ្តា​ភាគី​នានា​ក្នុង​ការ​ពួតដៃគ្នាឆ្លើយតប​នឹង​បញ្ហាប្រឈម​សន្តិសុខ​មិន​មែន​ប្រពៃណី​តាម​ផ្លូវ​សមុទ្រ ​។

    ចាប់ពីការ​អមដំណើរ​នៅ​ឈូងសមុទ្រអាដិន​ដល់​ការ​ធ្វើសមយុទ្ធរួមលើដែនសមុទ្រ ​ពី​ការ​ចែករំលែកព័ត៌មាន​អំពី​ការ​អនុវត្តច្បាប់​ដល់​កិច្ចសម្របសម្រួល​និង​ការការពារ​បរិស្ថាន​សមុទ្រ ​គំនិតផ្តួចផ្តើម​ស្តី​ពីការ​រួម​គ្នា​កសាងផ្លូវសូត្រ​សមុទ្រ​​បាននឹងកំពុង​កសាង​បណ្តា​ញ​កិច្ច​សហប្រតិ​បត្តិ​ការផ្នែកសន្តិសុខ​ដែល​មានវិស័យទូលំទូលាយ ​និងច្រើន​កម្រិត ​។ ​ដូចការ​លើ​ក​ឡើង​របស់​លោកស្រី ​Kamina ​Johnson-Smith ​រដ្ឋមន្ត្រីក្រសួងការបរទេស​និង​ពាណិ​ជ្ជ​កម្ម​អន្តរជាតិ​នៃ​​ប្រទេស​ហ្សាម៉ាអ៊ីក​ក្នុង​វេទិកាសហប្រតិបត្តិការអន្តរជាតិ​ស្តីពី​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវសមុទ្រ​នៃ​ផ្លូវសូត្រ​លើក​ទី ​៨ ​ថា ​"ប្រទេសចិន​អាច​ជួយ​ខ្សែសង្វាក់ផ្គត់ផ្គង់​អន្តរ​ជាតិ​ឱ្យ​បង្កើនភាពធន់​ជា​បន្ត​បន្ទាប់ ​ព្រម​ពេល​ជា​មួយ​គ្នា​នេះ ​ក៏​អាច​​ជំរុញ​កិច្ចសហប្រ​តិបត្តិ​ការ​អន្ត​រ​ជាតិ​ជា​បន្ត​បន្ទាប់ផង​ដែរ​" ​។ ​ឆ្លង​តាម​រយៈ​កិច្ចសហប្រតិបត្តិការ​ដែល​ចាត់​ទុក​ការ​ដឹក​ជញ្ជូ​ន​តាម​ផ្លូវ​សមុទ្រ​នៃ​ផ្លូវសូត្រ​ជា​មូលដ្ឋាន ​"យើងអាចរួមគ្នា​កសាងអនាគត​នៃការ​អភិវឌ្ឍ​ប្រ​កប​ដោយវិបុលភាព ​ដែលកាន់តែមាន​សុវត្ថិភាព ​ប្រសិទ្ធភាព ​និរន្តរភាព​ និង​ភាពធន់ ​"។
ទីបី៖ការ​តភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជន​អាច​ពង្រឹងមូលដ្ឋានគ្រឹះសម្រាប់​ចំណង​មិត្តភាព
    កម្លាំងជីវិតនៃផ្លូវសូត្រសមុទ្រ ​និយាយជារួម​គឺ ​ស្ថិតនៅត្រង់ថា ​តើវា​អាចផ្តល់ផលប្រ​យោ​ជ​ន៍ដល់ប្រជាជន​នៃបណ្តាប្រទេសនានា​ឬអត់ ​។ ​ក្នុងអំឡុងពេល​នាវាពេទ្យ​កងទ័ព​ជើង​ទឹក​ចិន​ឈ្មោះ"Silk ​Road ​Ark" ​ដែល​បំពេញ​"បេសកកម្ម​សុខដុមរមនា​ឆ្នាំ ​២០២៦ ​"​បាន​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ​ដែល​បានផ្តល់​សេវាពិនិត្យសុខភាព​និង​ព្យា​បាលរោគ​​ដោយឥតគិតថ្លៃ​ដល់​ប្រជាជន​ក្នុង​តំបន់​ចំនួន ​៥៤៣៩ ​នាក់​ ព្រមទាំង​បាន​ធ្វើ​ការ​វះ​កាត់​ចំនួន ​៣៣៩ ​ក្នុង​រយៈពេល ​៦ ​ថ្ងៃ ​។ ​លោក ​Henrique ​Couto ​da ​Nóbrega ​ប្រធាន​សមា​គមន៍​មិត្តភាព​ប្រេស៊ីល-ចិន​នៃប្រទេស​ប្រេស៊ីល​បាន​វាយតម្លៃ​ថា ​នាវាពេទ្យ​"Silk ​Road ​Ark" ​មិនត្រឹមតែជា​"មន្ទីរពេទ្យលើសមុទ្រ​"ប៉ុណ្ណោះទេ ​ប៉ុន្តែថែមទាំងជាស្ពានមិត្តភាព​ចល័ត​ផងដែរ ​។ ក្នុងវិស័យ​អប់រំវិជ្ជាជីវៈ ​ចាប់ពី​វគ្គសិក្សាស្រាវជ្រាវ​សម្រាប់​​សិល្បៈ​តែ​កម្រិត ខ្ពស់​នៃ​វិទ្យាស្ថាន​ផ្លូវសូត្រសមុទ្រ(Maritime ​Silk ​Road ​College​)​ប្រទេស​ម៉ាឡេស៊ី ​ដល់​កម្ម​វិធី​បណ្តុះបណ្តាល​ធនធានមនុស្សផ្នែក​ធុរកិច្ច​អេឡិចត្រូនិក​ឆ្លង​ដែន​នៃ​វិទ្យាស្ថាន​កម្ពុជា សម្រា​ប់​ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១(Maritime ​Silk ​Road ​College​)​ពី​ការ​ប​ណ្តុះ​បណ្តាល​កម្មវិធី​"ភាសាចិន​បូក​ជំនាញ​វិជ្ជាជីវៈ"​នៅប្រទេសឥណ្ឌូណេស៊ី​ដល់​កិច្ច​សហ​ប្រតិ​បត្តិការ​ស្តីពី​ការរួមគ្នា​បង្កើត​ជំនាញ​វិជ្ជាជីវៈ​នៅប្រទេសកេនយ៉ា ​​វិទ្យាស្ថាន​ផ្លូវ​សូត្រ​សមុ​ទ្រ(Maritime ​Silk ​Road ​College​)កំពុង​បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្នែក​បច្ចេកទេស​ក្នុង​ស្រុក​ជាច្រើន​នាក់ ​​សម្រាប់​ប្រទេស​ដែល​រួមគ្នា​ក​សាង​"ខ្សែ​ក្រវាត់​និង​ផ្លូវ" ​។
    ឆ្លងកាត់​ព្យុះភ្លៀង​និង​ពុះពារឧបសគ្គ​ក្នុង​រយៈពេល ​១៣ ​ឆ្នាំកន្លងមក ​ការ​រួម​គ្នា​កសាង​"ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍ទី ​២១ ​"បានប្រែក្លាយពីគំនិតទៅជាសកម្មភាព ​ពី​ទស្សនទាន​ទៅ​ជា​ការ​ពិត​ជាក់ស្តែង ​។ ​អ្វី​ដែល​ជាការបន្ត​វេន​នោះគឺ ​ស្មារតីផ្លូវសូត្រស្តីពី"ការ​ធ្វើ​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដោយសន្តិភាព ​ការបើកទូលាយ​និងបរិយាបន្ន ​ការរៀនសូត្រពីគ្នា​ទៅ​វិញ​ទៅ​មក​ និងការ​​ផ្តល់ផលប្រយោជន៍ដល់​គ្នា​ទៅវិញទៅមកនិង​ឈ្នះ-ឈ្នះ​" ហើយ​អ្វីដែល​អនុវត្ត​ជាក់​ស្តែង​នោះ​គឺ ​ទស្សនៈ​អភិបាលកិច្ចសកល​ស្តីពីការ​ពិភាក្សាជា​មួយ​គ្នា រួម​គ្នា​កសាង​និង​ចែក​រំលែ​ក​ជា​មួយ​គ្នា ​។ ​បច្ចុប្បន្ននេះ ​បម្រែបម្រួលនិម្មាបនកម្ម​ដែល​ពុំ​ធ្លាប់​មាន​ក្នុងរយៈពេល ​១០០​ឆ្នាំ​កំពុង​វិវត្ត​យ៉ាងឆាប់រហ័ស ​ការងើបឡើងវិញ​នៃ​សេដ្ឋកិច្ចពិភពលោក​ប្រឈមមុខ​នឹង​បញ្ហា​ប្រឈម​ជាច្រើន ​ឯកតោភាគីនិយម​និង​ការពារនិយមកំពុងងើបឡើងវិញ ​ហើយ​ទស្ស​នៈ​ស្តីពី​ការ​បើកទូលាយ​ និង​កិច្ចសហប្រតិបត្តិការ​ដែល​ផ្តួចផ្តើម​ដោយ​ផ្លូវសូត្រសមុទ្រ​សត​វត្សរ៍​ទី ​២១ ​កាន់តែមានតម្លៃទ្វេដង ​។
    ឈរនៅចំណុចចាប់ផ្តើមថ្មីនៃប្រវត្តិសាស្ត្រ ​គំនិតផ្តួចផ្តើម​ស្តី​ពី​ការ​រួម​គ្នា​កសាង"ផ្លូវសូត្រ​សមុ​ទ្រ​សតវត្សរ៍ទី ​២១ ​"មុខ​ជា​នឹង​បន្ត​ចាត់ទុក​សន្តិភាព​និង​កិច្ចសហប្រតិបត្តិការ​ជាស្ពាន​ ​ដើម្បី​កសាង​ចំណង​នៃការរួមបញ្ចូលគ្នា​រវាង​ប៉ែកខាងកើតនិង​ប៉ែក​ខាងលិច​នៅក្នុង​រលក ​យុគ​សម័យ ​ក៏ដូចជាការត្រួសត្រាយផ្លូវ​ដើម្បី​សម្រេច​ការអភិវឌ្ឍរួម ​។ ​នេះ​គឺ​ជាផ្លូវ​មួយ​ដែល​បង្កប់​នូវ​បំណងប្រាថ្នារបស់ប្រជាជន​នៃ​បណ្តាប្រទេសនានា​ចំពោះជីវភាព​រស់​នៅ​ដ៏​ល្អ​បវរ ​ហើយ​ក៏ជាផ្លូវ​នៃក្តីសង្ឃឹម​សម្រាប់​ឆ្ពោះទៅរក​ការ​កសាងសហគមន៍ជោគ​វាសនា​រួម​សម្រាប់​មនុ​ស្ស​ជាតិផងដែរ ​៕​