ខេត្តស្ទឹងត្រែងមានថ្មផូស៊ីលធំនិងវែងជាងគេនៅក្នុងប្រទេសកម្ពុជា
ខេត្តស្ទឹងត្រែង -ផូស៊ីលកើតឡើងពីដើមឈើគគីថ្មត្រូវក្រុមមន្ត្រីជំនាញផ្នែកបរិស្ថាន កំពុងធ្វើកំណាយបញ្ជប់នៅសប្តាហ៍ទី៤ខែតុលានេះ ដើម្បីទុកជាសមិទ្ធផលធម្មជាតិដ៍ធំជាងគេ នៅក្នុងប្រទេសកម្ពុជាដែលបានរកឃើញនៅទសវត្សរ៍ទី២១នេះ ។ ក្នុងសកម្មភាពធ្វើកំណាយលើកទី២ ដើមឈើគគីក្លាយជាថ្មហៅថា(ផូស៊ីល) នៅភូមិកាតូត ឃុំកំភុនស្រុកសេសាន ខេត្តស្ទឹងត្រែង ថ្ងៃទី២៣តុលាឆ្នាំ២០២៦ លោកលឹមវណ្ណច័ន្ធប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ តំបន់ បេតិកភណ្ឌនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថានបានបញ្ជាក់ថា៖នេះជាការធ្វើកំណាយលើកទីពី ព្រោះកាលពីខែសីហាឆ្នាំ ២០២៥ យើងធ្វើកំណាយផូស៊ីលឃើញប្រវែង ១៧ ម៉ែត្រ ហើយថ្ងៃនេះយើងបន្តធ្វើកំណាយបន្តបានជាង២០ម៉ែត្រទៀត សរុបមានប្រវែងប្រមាណជាង៤០ម៉ែត្រ ។លោកបន្តថា សកម្មភាពកំណាយយើងនៅបន្តរហូតដល់ថ្ងៃទី៣០ដើម្បីសម្អាតឈើផូស៊ីដ៍ធំជាងគេ នៅក្នុងប្រទេសកម្ពុជានេះ ទុកបម្រើឱ្យវិស័យទេសចរណ៍(សំឡេង) នេះជាដើមឈើដែលក្លាយជាថ្មហើយធំ វែងបំផុត នៅប្រទេសយើងបច្ចុប្បន្ននេះ មានរហូតដល់ជាង៤០ម៉ែត្រ តែវាអត់ទាន់ចប់សព្វគ្រប់ទេ ហើយវាមានតម្លៃជាបេតិកភណ្ឌធម្មជាតិ សម្រាប់ការធ្វើទេសចរ អាចទាញយកចំណូលសម្រាប់ភូមិស្រុកផងដែរ។ លោកសុវណ្ណពិសេដ្ឋ អភិបាលស្រុកសេសានបានចាត់ទុកថា សមិទ្ធផលដ៍ស្កឹមស្កៃនេះធ្វើឱ្យភ្ញៀវទេសចរចង់ដឹងនិងចង់ឃើញនិងមកទស្សនាផ្ទាល់ ព្រោះវាមានសក្ដានុពលខ្លាំងណាស់នៅតំបន់នេះ។
លោកបន្តថា ក្នុងនាមរដ្ឋបាលស្រុក និងពិភាក្សាជាមួយរដ្ឋបាលឃុំដើម្បីពិគ្រោះយោបល់គ្នាប្រើប្រាស់មូលនិធិឃុំ លើកជាគម្រោងរៀបចំសាងសង់រោងដើម្បីអភិរក្សថ្មនេះកុំឲ្យវាខូច (សំឡេង)ហើយឥឡូវនេះកំពុងឲ្យបច្ចេកទេសសិក្សាលទ្ធភាពគម្រោង ដើម្បីរៀបចំ ជារោងដើម្បីប្រក់ ងាយស្រួលឲ្យភ្ញៀវ ឲ្យប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរ គាត់មកទស្សនា ហើយសង្ឃឹមមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ទាំងក្នុងប្រទេសនិងក្រៅប្រទេសក្តី អាចអញ្ជើញទស្សនាគីថ្មនេះ ផ្ទាល់តែម្តងនៅលើទឹកដី ភូមិកាតូតឃុំកំភុនស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។
សូមបញ្ជាក់ ថាតាមការឱ្យដឹងពីមន្ត្រីជំនាញបច្ចេកទេសកំណាយ បង្ហាញថាថ្មផូស៊ីល កើតចេញពីដើមគគីថ្មនេះ អាចមានអាយុកាលច្រើនលានឆ្នាំ ព្រោះវាគាប់ក្នុងដីមានជម្រៅជិត១០ម៉ែត្រ និងមានប្រវែងជាង៤០ម៉ែត្រ មុខកាត់ជាង១ម៉ែត្រ ជាផូស៊ីលដែលធំនិងវែងជាងគេ នៅប្រទេសកម្ពុជា បច្ចុប្បន្ននេះ។
ដោយ÷ កុល សារត្ន័ សហការីរស្មីញូស៍ប្រចាំខេត្តស្ទឹងត្រែង ថ្ងៃទី២៣ តុលាឆ្នាំ២០២៦











