អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
MRRNews, Author at រស្មី ញូស៍ - Page 3 of 19 រស្មី ញូស៍

MRRNews

ឯកឧត្តម គឹម គុណវឌ្ឍ អំពាវនាវអ្នកសារព័ត៌មានកុំធ្វើជាស្ពានចម្លងព័ត៌មានក្លែងក្លាយពីសង្គមព័ត៌មានថៃ

ឯកឧត្តម គឹម គុណវឌ្ឍ អំពាវនាវអ្នកសារព័ត៌មានកុំធ្វើជាស្ពានចម្លងព័ត៌មានក្លែងក្លាយពីសង្គមព័ត៌មានថៃ ភ្នំពេញ៖ ឯកឧត្តម គឹម គុណវឌ្ឍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអំពាវនាវយ៉ាងខ្លាំងដល់អ្នកសារព័ត៌មានកម្ពុជា ឱ្យប្រុងប្រយ័ត្ន និងកុំធ្វើជាស្ពានចម្លងព័ត៌មានក្លែងក្លាយ ដែលកំពុងត្រូវបានបំផុសយ៉ាងសកម្មនៅក្នុងសង្គមព័ត៌មានរបស់ប្រទេសថៃ ជាពិសេសនៅក្នុងបរិបទជម្លោះព្រំដែនបច្ចុប្បន្ន។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតី តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ក្រោមប្រធានបទ «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅរាជបណ្ឌិត្យសភាកម្ពុជា។ ឯកឧត្តម គឹម គុណវឌ្ឍ បានមានប្រសាសន៍ថា ក្នុងយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) បច្ចុប្បន្ន ការបង្កើតព័ត៌មានក្លែងក្លាយ កំពុងកើនឡើងយ៉ាងខ្លាំង ហើយអាចបង្កការយល់ច្រឡំដល់សាធារណជន ប្រសិនបើអ្នកសារព័ត៌មានខ្វះការពិនិត្យប្រភព និងខ្វះសីលធម៌វិជ្ជាជីវៈ។ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានជំនឿជឿជាក់ថា និពន្ធនាយកសារព័ត៌មានទាំងអស់ នឹងបន្តអប់រំ បណ្តុះបណ្តាល និងណែនាំដល់អ្នកសារព័ត៌មានក្នុងអង្គភាពរបស់ខ្លួន ឱ្យប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មាន ក្រមសីលធម៌ និងការតាមដានប្រភពព័ត៌មានដោយយកចិត្តទុកដាក់ មុនពេលផ្សព្វផ្សាយ ឬចែករំលែកទៅកាន់សាធារណជន។ ទន្ទឹមនឹងនេះ…

Read More

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ អនុម័តសេចក្តីថ្លែងការណ៍រួម ស្តីពីតួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ អនុម័តសេចក្តីថ្លែងការណ៍រួម ស្តីពីតួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន ភ្នំពេញ៖ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) បានរៀបចំវេទិកាលើកទី២២ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ រៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា ក្រោមប្រធានបទ «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ដោយមានការចូលរួមពីម្ចាស់ស្ថាប័នសារព័ត៌មាន និពន្ធនាយក និពន្ធនាយករង និងតំណាងស្ថាប័នសារព័ត៌មានជាច្រើនរូប។ វេទិកានេះ ចាត់ទុកបញ្ហាជម្លោះព្រំដែនជាមូលបទដ៏សំខាន់មួយសម្រាប់វិស័យសារព័ត៌មាននៅកម្ពុជា ដែលទាមទារឱ្យអ្នកដឹកនាំស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានត្រូវដកស្រង់បទពិសោធន៍ បង្កើនចំណេះដឹង និងត្រៀមខ្លួនឆ្លើយតបចំពោះបញ្ហាប្រឈមនានាដែលអាចកើតមានឡើងនាពេលអនាគត។ ការលើកយកប្រធានបទនេះមកពិភាក្សា មិនត្រឹមតែឆ្លុះបញ្ចាំងពីបច្ចុប្បន្នភាពនៃបញ្ហាជម្លោះព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលបំណងបណ្តុះស្មារតីអ្នកសារព័ត៌មានឱ្យយកចិត្តទុកដាក់លើការទទួលខុសត្រូវវិជ្ជាជីវៈ ជាពិសេសការផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ការប្រើប្រាស់ពាក្យពេចន៍យ៉ាងប្រុងប្រយ័ត្ន និងការផ្សព្វផ្សាយព័ត៌មានឱ្យបានត្រឹមត្រូវ សមតុល្យ និងទទួលខុសត្រូវចំពោះសង្គមជាតិ និងសហគមន៍អន្តរជាតិ។ ក្នុងឱកាសនេះ ម្ចាស់ស្ថាប័នសារព័ត៌មាន និពន្ធនាយក និពន្ធនាយករង និងតំណាងស្ថាប័នសារព័ត៌មាន បានចូលរួមពិភាក្សាផ្លាស់ប្ដូរយោបល់យ៉ាងសកម្ម និងស្ថាបនាក្នុងបរិយាកាសវិជ្ជាជីវៈខ្ពស់ ហើយបានឯកភាពអនុម័តចេញនូវ សេចក្តីថ្លែងការណ៍រួម ដើម្បីជាគោលដៅណែនាំដល់ការបំពេញតួនាទីអ្នកសារព័ត៌មាន នៅពេលរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងជម្លោះព្រំដែន ឱ្យស្របតាមសីលធម៌វិជ្ជាជីវៈ និងច្បាប់ជាធរមាន៕

Read More

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ស្តីពី “តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន” ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ស្តីពី “តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន” ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥

Read More

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បន្តចូលរួមការពារសន្តិសុខ និងជួយរៀបចំការជញ្ជូនសម្ភារៈជូនជនភៀសសឹក និងកងទ័ពនៅជួរមុខ

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បន្តចូលរួមការពារសន្តិសុខ និងជួយរៀបចំការជញ្ជូនសម្ភារៈជូនជនភៀសសឹក និងកងទ័ពនៅជួរមុខ នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់សាធារណៈ និងជួយរៀបចំលើកដាក់ជញ្ជូនស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ នៅទីតាំងកន្លែងទទួលជំនួយ សម្រាប់ផ្តល់ជូនបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពដែលកំពុងបំពេញភារកិច្ចនៅជួរមុខ។ សកម្មភាពខាងលើនេះ ត្រូវបានអនុវត្តនៅទីតាំងរបស់លោក អ៊ុក វណ្ណដេ និងក្រុមការងារ ស្ថិតក្នុងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការចូលរួមយ៉ាងសកម្ម និងទទួលខុសត្រូវខ្ពស់ពីកម្លាំងអាវុធហត្ថ ក្នុងការជួយសម្របសម្រួល និងធានាឲ្យដំណើរការទទួល–បញ្ជូនជំនួយប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព និងមានប្រសិទ្ធភាព។ ការចូលរួមរបស់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងសកម្មភាពមនុស្សធម៌នេះ បង្ហាញឲ្យឃើញពីស្មារតីទទួលខុសត្រូវ ការយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ និងការគាំទ្រដល់កងកម្លាំងការពារជាតិ ដែលជាកម្លាំងស្នូលក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសង្គមជាតិ៕

Read More

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ និងជួយរៀបចំជញ្ជូនសម្ភារៈជូនជនភៀសសឹក និងកងទ័ពនៅជួរមុខ

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ និងជួយរៀបចំជញ្ជូនសម្ភារៈជូនជនភៀសសឹក និងកងទ័ពនៅជួរមុខ រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងជួយរៀបចំលើកដាក់ និងជញ្ជូនស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ នៅទីតាំងកន្លែងទទួលជំនួយ របស់លោក អ៊ុក វណ្ណដេ និងក្រុមការងារ ដើម្បីបន្តផ្តល់ជូនបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពដែលកំពុងបំពេញភារកិច្ចការពារជាតិ នៅតាមបណ្តោយជួរមុខ។ សកម្មភាពខាងលើនេះ ត្រូវបានអនុវត្តឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ស្ថិតក្នុងរាជធានីភ្នំពេញ ដោយមានការសហការយ៉ាងជិតស្និទ្ធរវាងកម្លាំងសមត្ថកិច្ច និងក្រុមការងារសប្បុរសជន ក្នុងគោលបំណងធានាឲ្យដំណើរការប្រមូល និងបញ្ជូនជំនួយ ប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព និងប្រកបដោយវិន័យ។ ការចូលរួមយ៉ាងសកម្មរបស់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការគាំទ្រដ៏មុតមាំដល់បងប្អូនកងទ័ព និងជនភៀសសឹក ដែលកំពុងជួបការលំបាកនៅក្នុងស្ថានភាពបច្ចុប្បន្ន៕

Read More

ស្វាមីកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅសមរភូមិជួរមុខ ខណៈភរិយាមានទម្ងន់ជិតដល់ថ្ងៃសម្រាល បានភៀសសឹកមកជ្រកកោននៅភ្នំពេញ ទទួលបានការយកចិត្តទុកដាក់ពី ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង

ស្វាមីកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅសមរភូមិជួរមុខ ខណៈភរិយាមានទម្ងន់ជិតដល់ថ្ងៃសម្រាល បានភៀសសឹកមកជ្រកកោននៅភ្នំពេញ ទទួលបានការយកចិត្តទុកដាក់ពី ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់ឈ្មោះ ប្រាក់ ពិសី អាយុ ២៣ ឆ្នាំ ជាភរិយារបស់វីរកងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចការពារប្រទេសនៅសមរភូមិជួរមុខ ទិសមុំបី ខេត្តព្រះវិហារ បច្ចុប្បន្នមានទម្ងន់ជិតដល់ថ្ងៃសម្រាល (គ្រោងសម្រាលក្នុងសប្តាហ៍ក្រោយ) បានសម្រេចចិត្តភៀសសឹកចេញពីខេត្តព្រះវិហារ មកជ្រកកោនជាមួយបងប្អូន នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីសុវត្ថិភាព និងភាពងាយស្រួលក្នុងការថែទាំសុខភាព។ ករណីដ៏គួរឱ្យអាណិត និងគួរឱ្យកោតសរសើរនេះ ត្រូវបានដឹងដល់ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកកំពឹស ដែលបានបង្ហាញការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ចំពោះគ្រួសារកងទ័ពជួរមុខ។ ជាបន្តបន្ទាប់ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់តាំងក្រុមការងារ ចុះទៅសួរសុខទុក្ខដោយផ្ទាល់ និងនាំយកអំណោយឧបត្ថម្ភជូន រួមមាន ថវិកាចំនួន ១,០០០,០០០ រៀល, អង្ករ ០៣ ការ៉ុង, ទឹកសុទ្ធ ០៤ កេស,…

Read More

អាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូលើផ្លូវសាធារណៈ ឃាត់ខ្លួនបាន ០៦ នាក់ ក្នុងខណ្ឌដង្កោ

អាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូលើផ្លូវសាធារណៈ ឃាត់ខ្លួនបាន ០៦ នាក់ ក្នុងខណ្ឌដង្កោ ភ្នំពេញ៖ នៅវេលាម៉ោង ០៨ និង ០០ នាទី ព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៥ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះប្រតិបត្តិការឆ្មក់បង្ក្រាបក្រុមក្មេងទំនើង ដែលតែងធ្វើសកម្មភាពបង្ហោះម៉ូតូលើផ្លូវសាធារណៈ បង្កឲ្យមានភាពអនាធិបតេយ្យ និងគ្រោះថ្នាក់ដល់សុវត្ថិភាពសង្គម នៅចំណុចផ្លូវបេតុង ក្បែរវត្តជាន់ឯក ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងចំនួន ០៦ នាក់ ភ្លាមៗ និងនាំយកមកធ្វើការអប់រំ ណែនាំ ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើង ដែលអាចប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ ប៉ះពាល់ដល់កិត្តិយសគ្រួសារ និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋជុំវិញ។ ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតម៉ូតូចំនួន ០៣ គ្រឿង យកទៅរក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រយៈពេល ០៣ ខែ ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំឲ្យអនុវត្តវិធានការយ៉ាងតឹងរឹងចំពោះក្រុមក្មេងទំនើង…

Read More

សង្កាត់ត្រពាំងក្រសាំង ដឹកជញ្ជូនសម្ភារៈគ្រឿងបរិភោគពីសប្បុរសជន បន្តជូនសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីចែកជូនជនភៀសសឹក និងវីរៈកងទ័ព

សង្កាត់ត្រពាំងក្រសាំង ដឹកជញ្ជូនសម្ភារៈគ្រឿងបរិភោគពីសប្បុរសជន បន្តជូនសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីចែកជូនជនភៀសសឹក និងវីរៈកងទ័ព ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥ ថ្នាក់ដឹកនាំសង្កាត់ត្រពាំងក្រសាំង សហការជាមួយថ្នាក់ដឹកនាំភូមិ បានរៀបចំដឹកជញ្ជូនសម្ភារៈគ្រឿងបរិភោគ និងសម្ភារៈចាំបាច់មួយចំនួន ដែលទទួលបានការចូលរួមបរិច្ចាគពីសប្បុរសជន តាមរយៈសាលាសង្កាត់ត្រពាំងក្រសាំង ដើម្បីបន្តជូនទៅសាលាខណ្ឌពោធិ៍សែនជ័យ។ សម្ភារៈទាំងនេះ នឹងត្រូវយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងភៀសសឹក និងបងប្អូនវីរៈកងទ័ព ដែលកំពុងបំពេញភារកិច្ចការពារប្រទេសជាតិ ស្របតាមគោលការណ៍សាមគ្គីភាព និងមនុស្សធម៌ “ខ្មែរជួយខ្មែរ” ក្នុងគ្រាលំបាក។ ថ្នាក់ដឹកនាំសង្កាត់ និងភូមិ បានបង្ហាញការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនគ្រប់រូប ដែលបានចូលរួមចែករំលែក បង្ហាញពីស្មារតីសាមគ្គីភាព ស្រឡាញ់ជាតិ ស្រឡាញ់ប្រជាជន និងការចូលរួមទ្រទ្រង់សង្គមជាតិ ក្នុងស្ថានការណ៍ដ៏លំបាកនេះ។ ក្នុងឱកាសដ៏មានអត្ថន័យនេះ ថ្នាក់ដឹកនាំសង្កាត់ត្រពាំងក្រសាំង សូមជូនពរ និងប្រសិទ្ធពរ ដល់សប្បុរសជនទាំងអស់ សូមឱ្យមានសុខភាពល្អ កម្លាំងកាយចិត្តមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ ព្រមទាំងសូមអរគុណយ៉ាងអនេក ចំពោះការចូលរួមចែករំលែក និងគាំទ្រសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់៕

Read More

គ្រោះថ្នាក់ចរាចរណ៍នៅក្រុងសែនមនោរម្យ បណ្ដាលឲ្យនារីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

គ្រោះថ្នាក់ចរាចរណ៍នៅក្រុងសែនមនោរម្យ បណ្ដាលឲ្យនារីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៧:៣០ នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យសោកស្តាយមួយ បានកើតឡើងនៅចំណុចភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បណ្ដាលឲ្យនារីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ យោងតាមព័ត៌មានបឋម បានឲ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងរវាងម៉ូតូម៉ាកឆ្លាម ពណ៌ខ្មៅ ដែលមាននារីម្នាក់ជាអ្នកបើកបរ និងរថយន្តម៉ាកហ្វត (Ford) ខណៈពេលធ្វើដំណើរបាញ់ស្រះទិសគ្នាពីលិចទៅកើត។ នៅចំណុចផ្លូវកោង ម៉ូតូបានប៉ះទង្គិចជាមួយរថយន្តយ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង។ ភ្លាមៗបន្ទាប់ពីកើតហេតុ កម្លាំងប៉ូលីសចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង និងរៀបចំសម្របសម្រួលចរាចរណ៍ រួចបានយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដើម្បីបន្តនីតិវិធី និងដោះស្រាយតាមច្បាប់។ ចំណែកសាកសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេត ដើម្បីកំណត់មូលហេតុច្បាស់លាស់នៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ៕

Read More

គណបក្សប្រជាជនកម្ពុជា ប្រារព្ធពិធីអបអរសាទរវគ្គជីវភាពនយោបាយប្រចាំឆ្នាំ ២០២៥ នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

គណបក្សប្រជាជនកម្ពុជា ប្រារព្ធពិធីអបអរសាទរវគ្គជីវភាពនយោបាយប្រចាំឆ្នាំ ២០២៥ នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ខេត្តក្រចេះ ៖ នៅថ្ងៃសៅរ៍ ៨ រោច ខែមិគសិរ ឆ្នាំជូត ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ គណបក្សប្រជាជនកម្ពុជា (CPP) បានរៀបចំពិធីអបអរសាទរ វគ្គជីវភាពនយោបាយប្រចាំឆ្នាំ ២០២៥ និងទិសដៅអនុវត្តបន្ត ប្រកបដោយបរិយាកាសរីករាយ សាមគ្គីភាព និងឯកភាពខ្ពស់ ស្ថិតនៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ពិធីដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សរ ចំរុង អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ គោលបំណងសំខាន់នៃវគ្គជីវភាពនយោបាយនេះ គឺដើម្បីពិនិត្យ និងវាយតម្លៃលទ្ធផលការងារជីវភាពនយោបាយកន្លងមក ពង្រឹងសាមគ្គីភាពផ្ទៃក្នុងគណបក្ស និងកំណត់ទិសដៅអនុវត្តបន្តឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តម សរ ចំរុង បានថ្លែងអំណរគុណ និងសម្តែងការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រី និងសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម…

Read More