លោក ហំ សំណាង ដឹកនាំក្រុមការងារផ្សារទាំង៥ ចែកអំណោយសប្បុរសជនជូនជនភៀសសឹក ជាង១,០០០គ្រួសារ នៅស្រុកបូទុមសាគរ ខេត្តកោះកុង
លោក ហំ សំណាង ដឹកនាំក្រុមការងារផ្សារទាំង៥ ចែកអំណោយសប្បុរសជនជូនជនភៀសសឹក ជាង១,០០០គ្រួសារ នៅស្រុកបូទុមសាគរ ខេត្តកោះកុង កោះកុង៖ ដោយមានស្មារតីមនុស្សធម៌ និងការយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ពីស្ថានភាពលំបាក នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ លោក ហំ សំណាង បានដឹកនាំក្រុមការងារពីផ្សារទាំង៥ នាំយកអំណោយសប្បុរសជន និងអាជីវករ ចែកជូនប្រជាពលរដ្ឋជាជនភៀសសឹក នៅក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង ចំនួន៣ទីតាំងសំខាន់ៗ។ ទីតាំងទី១ ស្ថិតនៅ វត្តកណ្ដាល ភូមិកណ្ដុល ស្រុកបូទុមសាគរ ដែលមានបងប្អូនជនភៀសសឹកចំនួន ២៨៥គ្រួសារ ទទួលអំណោយដោយផ្ទាល់។ ទីតាំងទី២ គឺនៅ សាលាស្រុកបូទុមសាគរ ដើម្បីរក្សាទុកសម្ភារៈ និងរៀបចំបន្តចែកជូនប្រជាពលរដ្ឋតាមគោលដៅ។ ចំណែកទីតាំងទី៣ ស្ថិតនៅ វត្តត្រពាំងរូង ដែលមានជនភៀសសឹកចំនួន ជាង៧០០គ្រួសារ កំពុងជ្រកកោន និងត្រូវការជំនួយបន្ទាន់។ សម្ភារៈដែលបាននាំយកទៅចែកជូនលើកនេះ គឺជាអំណោយសប្បុរសធម៌ ដែលប្រមូលមកពីសប្បុរសជន និងអាជីវករ នៅតាមផ្សារទាំង៥ រួមមាន ផ្សារមង្គល ផ្សារឬស្សីកែវថ្មី ផ្សារគួរស្រូវ ផ្សារសំបូរមាស និងផ្សារដង្កោសន្តិភាព…
