អភិបាលខណ្ឌពោធិ៍សែនជ័យ ឧបត្ថម្ភអំពូលសូឡា ៣០ ដាក់បំភ្លឺផ្លូវសាធារណៈ ក្នុងសង្កាត់ត្រពាំងក្រសាំង
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង ប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

អភិបាលខណ្ឌពោធិ៍សែនជ័យ ឧបត្ថម្ភអំពូលសូឡា ៣០ ដាក់បំភ្លឺផ្លូវសាធារណៈ ក្នុងសង្កាត់ត្រពាំងក្រសាំង

 អភិបាលខណ្ឌពោធិ៍សែនជ័យ ឧបត្ថម្ភអំពូលសូឡា ៣០ ដាក់បំភ្លឺផ្លូវសាធារណៈ ក្នុងសង្កាត់ត្រពាំងក្រសាំង



ភ្នំពេញ៖ ក្រោមការយកចិត្តទុកដាក់ពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ អំពូលសូឡាបំភ្លឺផ្លូវចំនួន ៣០ អំពូល ត្រូវបានឧបត្ថម្ភជូនសង្កាត់ត្រពាំងក្រសាំង ដើម្បីយកទៅដំឡើងបំភ្លឺតាមដងផ្លូវសាធារណៈ សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅពេលយប់។

អំពូលសូឡាទាំងនេះ ត្រូវបានប្រគល់ជូនតាមរយៈលោក ផុន សុផាន អភិបាលរងខណ្ឌពោធិ៍សែនជ័យ ជូនលោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំង ដើម្បីដឹកនាំក្រុមការងារយកទៅដំឡើងតាមដងផ្លូវ ចាប់ពីតំបន់រង្វង់មូលគណបក្សសង្កាត់ រហូតដល់ផ្នែកខាងកើត សាលាបឋមសិក្សាអរុណវតី និងតាមបណ្តោយផ្លូវរថភ្លើង រហូតដល់សាលាបឋមសិក្សាត្រពាំងក្រសាំង។

ក្នុងការអនុវត្តការងារនេះ លោក កុយ ចាន់ថន អនុប្រធានក្រុមការងារ តំណាងឱ្យលោកចៅសង្កាត់ និងចៅសង្កាត់រង បានដឹកនាំក្រុមការងារ និងកម្លាំងប្រជាការពារ ចុះជីកដាំបង្គោល និងដំឡើងអំពូលសូឡាតាមដងផ្លូវ ដែលបច្ចុប្បន្នការងារដំឡើងបានបញ្ចប់រួចរាល់ហើយ។

សមិទ្ធផលនេះ ត្រូវបានចាត់ទុកជាការរួមចំណែកសំខាន់មួយក្នុងការកែលម្អសុវត្ថិភាព និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅពេលយប់។ ជាមួយគ្នានេះផងដែរ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក៏បានបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសង្កាត់ទាំង៧ ជាបន្តបន្ទាប់។

ដោយឡែក សម្រាប់សង្កាត់ត្រពាំងក្រសាំង កន្លងមកក៏ទទួលបានសមិទ្ធផលអភិវឌ្ឍន៍ជាច្រើនផងដែរ ដូចជា ការស្ថាបនាផ្លូវបេតុងពង្រីកមានចិញ្ចើមផ្លូវ ការស្តារប្រព័ន្ធប្រឡាយរំដោះទឹក និងគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត ដែលបានចូលរួមលើកកម្ពស់ជីវភាព និងសោភ័ណភាពក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរ៕














Post a Comment (0)
Previous Post Next Post