មហាសន្និបាតប្រចាំឆ្នាំនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន​ប្រារព្ធបើកនៅក្រុងប៉េកាំង
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង ប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

មហាសន្និបាតប្រចាំឆ្នាំនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន​ប្រារព្ធបើកនៅក្រុងប៉េកាំង

 មហាសន្និបាតប្រចាំឆ្នាំនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន​ប្រារព្ធបើកនៅក្រុងប៉េកាំង

នៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី ៥ ខែមីនា មហាសន្និបាតប្រចាំឆ្នាំនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបាន​​ប្រារព្ធបើកនៅសភាប្រជាជនក្រុងប៉េកាំង។ ក្នុងអំឡុងពេលបើកមហាសន្និបាតរយៈពេល ៨ ថ្ងៃ តំណាងប្រជាជនទូទាំងប្រទេសចិន​ចំនួនជាង ២៧០០ រូប​ដែលមកពីគ្រប់តំបន់ គ្រប់ជនជាតិ និងគ្រប់វិស័យរទូទាំងប្រទេសចិននឹង​ពិនិត្យពិភាក្សារបាយការណ៍ការងាររដ្ឋាភិបាល ត្រួតពិនិត្យសេចក្តីព្រាងនៃសេចក្តីសង្ខេបនៃផែនការ ៥ ឆ្នាំទី ១៥ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិនិងសង្គមរបស់ចិន។ល។

សូមបញ្ជាក់ថា មហាសន្និបាតនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន​ជា​ស្ថាប័ន​អំណាច​កំពូលរបស់ប្រទេសចិន ដែលមានអាណត្តិកាល ​៥ ឆ្នាំ​ និង​បើកធ្វើកិច្ចប្រជុំជារៀងរាល់ឆ្នាំ។ វាគឺជា​ការបង្ហាញពីនយោបាយប្រជាធិបតេយ្យសង្គមនិយមដែលមានលក្ខណៈពិសេសចិន ហើយ​លើកនេះគឺកិច្ចប្រជុំលើកទី ៤ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន​នីតិកាលទី ១៤។
ឆ្នាំ ២០២៦​ គឺជា​ឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការ ​៥ ឆ្នាំទី ១៥ សភាតំណាងប្រជាជនទូទាំងប្រទេសចិននឹងត្រួតពិនិត្យសេចក្តីព្រាងនៃសេចក្តីសង្ខេបនៃផែនការ ៥ ឆ្នាំ ទី ១៥ ​ឯសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននឹង​ពិគ្រោះពិភាក្សា​និងលើកសំណើយ៉ាងទូលំទូលាយជុំវិញសេចក្តីព្រាងច្បាប់ ដើម្បីរួមគ្នាគូសវាស់ផែនការមេ​សម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕

Post a Comment (0)
Previous Post Next Post