ស្វែងយល់ពីព័ត៌មានក្តៅនៃមហាសន្និបាតទាំងពីររបស់ចិនឆ្នាំ២០២៦តាមដានជើងរបស់លោកXi Jinping ៖ ពូជមួយគ្រាប់អាចផ្លាស់ប្តូរពិភពលោក
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង ប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

ស្វែងយល់ពីព័ត៌មានក្តៅនៃមហាសន្និបាតទាំងពីររបស់ចិនឆ្នាំ២០២៦តាមដានជើងរបស់លោកXi Jinping ៖ ពូជមួយគ្រាប់អាចផ្លាស់ប្តូរពិភពលោក

 ស្វែងយល់ពីព័ត៌មានក្តៅនៃមហាសន្និបាតទាំងពីររបស់ចិនឆ្នាំ២០២៦តាមដានជើងរបស់លោកXi Jinping ៖ ពូជមួយគ្រាប់អាចផ្លាស់ប្តូរពិភពលោក



កាលពីថ្ងៃទី៥ ខែមីនា លោក Xi Jinping អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញចូលរួមពិនិត្យពិភាក្សារបាយការណ៍ការងាររបស់រដ្ឋាភិបាលចិនជាមួយគណៈប្រតិភូខេត្ត Jiangsu ដែលចូលរួមមហាសន្និបាតលើកទីបួននៃសភាតំណាងប្រជាជនទូទាំងប្រទសចិននីតិកាលទី ១៤ ។ នៅក្នុងកិច្ចពិគ្រោះពិភាក្សា លោក Gao Derong  តំណាងប្រជានជនមកពីវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រកសិកម្មតំបន់ Li Xiahe ខេត្ត Jiangsu  បានរាយការណ៍ជូនលោកអគ្គលេខាធិការបក្សអំពីវឌ្ឍនភាពក្នុងការបណ្តុះពូជដែលមានទិន្នផលខ្ពស់ និងធន់នឹងជំងឺ ។  លោក Xi Jinping បានមានប្រសាសន៍ថា "ឧស្សាហកម្មគ្រាប់ពូជគឺមានសារៈសំខាន់បំផុត។ យើងត្រូវអភិវឌ្ឍឧស្សាហកម្មគ្រាប់ពូជ ដើម្បីអភិវឌ្ឍវិស័យកសិកម្ម "។


លោកXi Jinping តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសន្តិសុខគ្រាប់ពូជ និងការអភិវឌ្ឍឧស្សាហកម្មគ្រាប់ពូជ។ លោកមានប្រសាសន៍ថា " មធ្យោបាយសម្រាប់ដោះស្រាយបញ្ហាហូបចុករបស់ប្រជាជន គឺស្ថិតនៅលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ សន្តិសុខគ្រាប់ពូជគឺទាក់ទងនឹងសន្តិសុខជាតិ។ យើងត្រូវមានការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍឧស្សាហកម្មគ្រាប់ពូជរបស់ប្រទេសចិន ដើម្បីសម្រេចបាននូវការពឹងផ្អែកលើខ្លួនឯងខាងបច្ចេកវិទ្យាគ្រាប់ពូជ  និងគ្រប់គ្រងគ្រាប់ពូជដោយស្វ័យភាព "។


កាលពីខែមេសា ឆ្នាំ២០២២ លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅមន្ទីរពិសោធន៍គ្រាប់ពូជឈូងសមុទ្រ Yazhou  ក្រុង Sanya ខេត្ត Hainan ។លោកបានបញ្ជាក់សាជាថ្មីថា “ មានតែក្តាប់ជាប់គ្រាប់ពូជចិនយ៉ាងរឹងមាំក្នុងដៃរបស់យើងផ្ទាល់ទេ ទើបយើងអាចធានាបាននូវការផ្គត់ផ្គង់ស្បៀងអាហាររបស់ចិន និងសម្រេចបាននូវសន្តិសុខស្បៀងអាហារ ។”
“ បើគ្មានគ្រាប់ពូជដែលមានគុណភាពខ្ពស់ទេ នោះការធ្វើទំនើបកម្មកសិកម្មគឺពិបាកសម្រេចបានណាស់»។” “ ការបង្កាត់ពូជជីវសាស្រ្តគឺជាទិសដៅធំ យើងត្រូវពន្លឿនការធ្វើឧស្សាហូបនីយកម្ម ។” ។ល។

ឯកសារលេខ១នៃមជ្ឈិមបក្សកុម្មនីស្តចិនឆ្នាំនេះបានលើកឡើងថា ត្រូវអនុវត្តយុទ្ធនាការអភិវឌ្ឍឧស្សាហកម្មគ្រាប់ពូជយ៉ាងស៊ីជម្រៅ ពន្លឿនការជ្រើសរើសនិងបង្កាត់ពូជ និងផ្សព្វផ្សាយការដាំដុះគ្រាប់ពូជប្រភេទមានការវាយទម្លុះ និងជំរុញឧស្សាហូបនីយកម្មនៃការបង្កាត់ពូជជីវសាស្ត្រ។
លោក Xi Jinping ធ្លាប់មានប្រសាសន៍ថា “ ពូជមួយគ្រាប់អាចផ្លាស់ប្តូរពិភពលោក ហើយបច្ចេកវិទ្យាមួយអាចបង្កើតអច្ឆរយដ៏អស្ចារ្យ "៕





Post a Comment (0)
Previous Post Next Post