«នគរសង្ក្រាន្ត» បើកឆាកយ៉ាងអធិកអធមនៅភ្នំពេញ ពង្រឹងស្មារតីសាមគ្គីជាតិ
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង ប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

«នគរសង្ក្រាន្ត» បើកឆាកយ៉ាងអធិកអធមនៅភ្នំពេញ ពង្រឹងស្មារតីសាមគ្គីជាតិ

 «នគរសង្ក្រាន្ត» បើកឆាកយ៉ាងអធិកអធមនៅភ្នំពេញ ពង្រឹងស្មារតីសាមគ្គីជាតិ



ភ្នំពេញ៖ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅរាជធានីភ្នំពេញ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩-២៥៧០។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីទទួលទេវតាឆ្នាំថ្មី នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ឯកឧត្តម Hun Many ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា ខ្លឹមសារសំខាន់នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» គឺបង្កើនស្មារតីសាមគ្គីជាតិ ដោយឈរជាមួយជាតិ កងកម្លាំងវីរកងទ័ព និងវីរនគរបាល ព្រមទាំងបងប្អូនប្រជាពលរដ្ឋភៀសសឹកគ្រប់កាលៈទេសៈ។

ពិធីទទួលទេវតាឆ្នាំថ្មីនេះ គឺជាការស្វាគមន៍ទេវតាឆ្នាំមមី ព្រះនាម «រាក្យសាទេវី» ដែលជាបុត្រីទី៣ នៃកបិលមហាព្រហ្ម បានយាងចុះមកគ្រងជម្ពូទ្វីប
តាមប្រពៃណីខ្មែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ដោយមានកម្មវិធីវប្បធម៌ កម្សាន្ត និងសកម្មភាពជាច្រើន ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕















Post a Comment (0)
Previous Post Next Post