ភ្ញៀវជាង ៤.៣ លាននាក់ ចូលរួមអបអរឆ្នាំថ្មីនៅភ្នំពេញ ក្នុងរយៈពេល ៣ថ្ងៃ
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង ប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

ភ្ញៀវជាង ៤.៣ លាននាក់ ចូលរួមអបអរឆ្នាំថ្មីនៅភ្នំពេញ ក្នុងរយៈពេល ៣ថ្ងៃ

 ភ្ញៀវជាង ៤.៣ លាននាក់ ចូលរួមអបអរឆ្នាំថ្មីនៅភ្នំពេញ ក្នុងរយៈពេល ៣ថ្ងៃ



ភ្នំពេញ ៖ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ បានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមដើរលេងកម្សាន្តយ៉ាងច្រើនកុះករ សរុបជាង ៤លាន ៣សែននាក់ បង្កើតបរិយាកាសសប្បាយរីករាយ និងសាមគ្គីភាពក្រោមម្លប់សន្តិភាព និងសុវត្ថិភាព។

តាមការបញ្ជាក់ពីលោកស្រី ដោ សម្ផស្ស នាយិការរង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា កម្មវិធីសង្ក្រាន្តត្រូវបានរៀបចំឡើងនៅទីតាំងសំខាន់ៗចំនួន ៦ ទីតាំង រួមទាំងតំបន់អតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងតាមវត្តអារាមនានា ព្រមទាំងបណ្តាខណ្ឌទាំង១៤ ដែលបានទទួលការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

សម្រាប់ថ្ងៃទី១ នៃពិធីបុណ្យ (១៤ មេសា) មានអ្នកចូលរួមចំនួន ៩៨៣,០៨០នាក់ ក្នុងនោះភ្ញៀវបរទេស ៧,០៦៨នាក់។ ថ្ងៃទី២ មានចំនួន ១,៥៦៥,៣៦៧នាក់ ក្នុងនោះភ្ញៀវបរទេស ១៧,៩៤០នាក់ ខណៈថ្ងៃទី៣ មានចំនួនកើនដល់ ១,៨២៧,៩៩០នាក់ ដែលបង្ហាញពីការកើនឡើងនៃចំណាប់អារម្មណ៍ និងភាពទាក់ទាញនៃព្រឹត្តិការណ៍នេះ។

លោកស្រី ដោ សម្ផស្ស បន្ថែមថា ការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» បានផ្តល់នូវបរិយាកាសកក់ក្តៅ សប្បាយរីករាយ និងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពយ៉ាងល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងអំឡុងពេលបីថ្ងៃនៃព្រឹត្តិការណ៍នេះ ការងារថែរក្សាសន្តិសុខ និងសុវត្ថិភាព ត្រូវបានអនុវត្តយ៉ាងតឹងរឹង និងមានប្រសិទ្ធភាព ដោយមិនមានបញ្ហាអ្វីកើតឡើងឡើយ។

ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកថាជាជោគជ័យមួយ ដែលបង្ហាញពីស្ថិរភាព សន្តិភាព និងសមត្ថភាពក្នុងការរៀបចំព្រឹត្តិការណ៍ធំៗរបស់រាជធានីភ្នំពេញ៕










Post a Comment (0)
Previous Post Next Post