ដង្ហែព្រះពុទ្ធប្បដិមា និងពិធីស្រង់ព្រះយ៉ាងអធិកអធម ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ២០២៦ នៅវត្តភ្នំ
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង ប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

ដង្ហែព្រះពុទ្ធប្បដិមា និងពិធីស្រង់ព្រះយ៉ាងអធិកអធម ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ២០២៦ នៅវត្តភ្នំ

 ដង្ហែព្រះពុទ្ធប្បដិមា និងពិធីស្រង់ព្រះយ៉ាងអធិកអធម ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ២០២៦ នៅវត្តភ្នំ



(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ដែលជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» បានរៀបចំពិធីដង្ហែព្រះពុទ្ធប្បដិមាយ៉ាងអធិកអធម ពីវត្តឧណ្ណាលោម ឆ្ពោះមកកាន់រមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីប្រារព្ធពិធីស្រង់ព្រះតាមប្រពៃណីខ្មែរ។

ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមយ៉ាងច្រើនកុះករ ពីប្រជាពលរដ្ឋ យុវជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។

ក្បួនដង្ហែព្រះពុទ្ធប្បដិមាត្រូវបានអញ្ជើញមកគង់លើបុសប្បុក ដោយអមដោយទិដ្ឋភាពអធិកអធម និងសេចក្តីគោរពសក្ការៈយ៉ាងខ្ពង់ខ្ពស់ពីពុទ្ធបរិស័ទ។

បន្ទាប់មក បានប្រារព្ធពិធីស្រង់ព្រះ ដែលជាប្រពៃណីសាសនាដ៏សំខាន់មួយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដើម្បីលាងជម្រះបាបកម្មពីឆ្នាំចាស់ និងសុំសេចក្តីសុខ សេចក្តីចម្រើន សិរីសួស្តីក្នុងឆ្នាំថ្មី។
តាមការបញ្ជាក់របស់គណៈកម្មការរៀបចំពិធី ទឹកមន្តដែលប្រើសម្រាប់ស្រង់ព្រះ ត្រូវបាននាំយកមកពី ភ្នំគូលែន ដែលជាភ្នំដ៏ពិសិដ្ឋនៅកម្ពុជា ដើម្បីបន្ថែមនូវអត្ថន័យសក្ការៈ និងសេចក្តីជឿជាក់ក្នុងពិធីនេះ។

ពិធីស្រង់ព្រះមិនត្រឹមតែធ្វើនៅវត្តអារាមប៉ុណ្ណោះទេ ប៉ុន្តែពុទ្ធបរិស័ទក៏អាចអនុវត្តនៅគេហដ្ឋាន ដើម្បីស្រង់ជូន “ព្រះរស់” គឺឪពុកម្តាយ និងចាស់ព្រឹទ្ធាចារ្យ ដោយបង្ហាញពីការគោរព និងសេចក្តីដឹងគុណក្នុងគ្រួសារ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ។ កម្មវិធីមានទាំងការបង្ហាញវប្បធម៌ សិល្បៈ សាសនា ការតាំងពិព័រណ៍ផលិតផលខ្មែរ និងការប្រគំតន្ត្រីជាច្រើនកន្លែង ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ជាក់ស្តែង ការចូលរួមពីមហាជនមានចំនួនលើសការរំពឹងទុក ដោយមានប្រជាពលរដ្ឋរាប់ពាន់នាក់បានមកចូលរួមក្នុងពិធីស្រង់ព្រះនៅ វត្តភ្នំ បង្ហាញពីការគាំទ្រខ្លាំងចំពោះព្រឹត្តិការណ៍នេះ។ ខណៈអាជ្ញាធររាជធានីភ្នំពេញ បានរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ ធានាឲ្យប្រជាពលរដ្ឋអាចដើរកម្សាន្តដោយសុវត្ថិភាព និងសុខសាន្តក្នុងអំឡុងពេលបុណ្យ៕























Post a Comment (0)
Previous Post Next Post