របាំកន្តែរ៉ែ រំលេចសម្រស់វប្បធម៌ខ្មែរ ក្នុងបរិយាកាសសប្បាយរីករាយនៅវត្តភ្នំ
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង ប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

របាំកន្តែរ៉ែ រំលេចសម្រស់វប្បធម៌ខ្មែរ ក្នុងបរិយាកាសសប្បាយរីករាយនៅវត្តភ្នំ

 របាំកន្តែរ៉ែ រំលេចសម្រស់វប្បធម៌ខ្មែរ ក្នុងបរិយាកាសសប្បាយរីករាយនៅវត្តភ្នំ



ភ្នំពេញ ៖ នៅក្នុងបរិយាកាសអបអរសាទរ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ថ្ងៃទី២ ដែលត្រូវនឹងថ្ងៃវារៈវ័នបត ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ កម្មវិធីសិល្បៈវប្បធម៌ជាច្រើនត្រូវបានរៀបចំយ៉ាងអធិកអធម នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ និងតំបន់ផ្លូវថ្មើរជើងចតុមុខ ដើម្បីផ្តល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។

ក្នុងនោះ «របាំកន្តែរ៉ែ» ដែលមានដើមកំណើតពីខេត្តកំពង់ស្ពឺ ត្រូវបាននាំមកសម្តែងជាពិសេស ដោយទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម។ របាំនេះជារបាំប្រពៃណីមួយដែលមានចលនារាំរស់រវើក សប្បាយរីករាយ និងត្រូវបានបង្កើតឡើងដោយក្រុមអ្នកប្រមាញ់តាំងពីបុរាណ ។

សិល្បករ និងសិល្បការិនីបានបង្ហាញការសម្តែងយ៉ាងល្អឥតខ្ចោះ ខណៈដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួមទស្សនា និងចូលលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ ក្នុងបរិយាកាសពោរពេញដោយស្នាមញញឹម និងសម្លេងអបអរសាទរ។

ជាពិសេស នៅតំបន់ផ្លូវថ្មើរជើងចតុមុខ បានប្រែជាទីកន្លែងកម្សាន្តដ៏រស់រវើក ពោរពេញដោយសម្លេងហ៊ោកញ្ជ្រៀវ និងការសើចសប្បាយរីករាយ។ ការរៀបចំល្បែងប្រជាប្រិយដូចជា ចាប់ក្រពើ បោះអង្គញ់ និងល្បែងបុរាណផ្សេងៗ បានរួមចំណែកបង្កើនស្មារតីសាមគ្គីភាព និងការចងចាំអំពីវប្បធម៌ជាតិ។

គួរបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍សិល្បៈ និងល្បែងប្រជាប្រិយខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី មិនត្រឹមតែផ្តល់នូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមសំខាន់ក្នុងការថែរក្សា និងផ្សព្វផ្សាយមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិឲ្យនៅតែរស់រវើក ក្នុងចំណោមយុវជនជំនាន់ក្រោយ និងលើឆាកអន្តរជាតិ៕
























Post a Comment (0)
Previous Post Next Post