ពិធីដង្ហែក្បួន «នគរសង្ក្រាន្ត២០២៦» បង្ហាញសាមគ្គីភាព និងអត្តសញ្ញាណវប្បធម៌ខ្មែរ នៅចតុមុខ
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង ប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

ពិធីដង្ហែក្បួន «នគរសង្ក្រាន្ត២០២៦» បង្ហាញសាមគ្គីភាព និងអត្តសញ្ញាណវប្បធម៌ខ្មែរ នៅចតុមុខ

 ពិធីដង្ហែក្បួន «នគរសង្ក្រាន្ត២០២៦» បង្ហាញសាមគ្គីភាព និងអត្តសញ្ញាណវប្បធម៌ខ្មែរ នៅចតុមុខ



ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បរិវេណផ្លូវថ្មើរជើងចតុមុខ រាជធានីភ្នំពេញ បានក្លាយជាទីកន្លែងពោរពេញដោយភាពរស់រវើក និងសប្បាយរីករាយ ដោយមានការរៀបចំពិធីដង្ហែក្បួន «នគរសង្ក្រាន្ត២០២៦» យ៉ាងអធិកអធម។

ពិធីនេះដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីយុវជន សិល្បករ សិល្បការិនី និងអ្នកស្ម័គ្រចិត្តប្រមាណជាង ១,៥៥០នាក់។

ក្បួនដង្ហែរឆ្នាំនេះ មានឈ្មោះថា «សន្ធិការ» ដែលបង្កប់ន័យអំពីការផ្សារភ្ជាប់មនោសញ្ចេតនា និងសាមគ្គីភាពរវាងប្រជាជនខ្មែរ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ព្រមទាំងជាការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជា ក្នុងឱកាសបុណ្យប្រពៃណីជាតិដ៏សំខាន់នេះ។ លើសពីនេះ ក្បួនដង្ហែរនេះក៏បង្ហាញពីការចងចាំ និងដឹងគុណចំពោះវីរកងទ័ព និងជនរងគ្រោះ ដែលបានបូជាខ្លួនសម្រាប់ការពារជាតិមាតុភូមិផងដែរ។

ក្នុងកម្មវិធី មានការបង្ហាញសិល្បៈជាច្រើន រួមមាន ក្បាច់រាំបុរាណ ក្បាច់រាំសហសម័យ និងក្បាច់រាំតាមតំបន់ផ្សេងៗ ព្រមទាំងល្បែងប្រជាប្រិយចំនួន ១៦ និងរបាំប្រពៃណីខ្មែរ ១២ប្រភេទ ដែលតំណាងឱ្យភាពសម្បូរបែបនៃវប្បធម៌ជាតិ។ ក៏មានការបង្ហាញឈុតរឿង «រាមកេរ្តិ៍» ដែលបង្ហាញតួអង្គសំខាន់ៗ ធ្វើឱ្យទស្សនីយភាពកាន់តែរស់រវើក និងទាក់ទាញភ្ញៀវទេសចរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត២០២៦» ត្រូវបានរៀបចំរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ។

កម្មវិធីនេះមានទស្សនីយភាពវប្បធម៌ សិល្បៈ និងសាសនា ជាច្រើនជាង ២០កម្មវិធី នៅតាមទីតាំងសំខាន់ៗ ដូចជា វត្តភ្នំ ភូមិវប្បធម៌ជិតផ្សាររាត្រី សួនច្បារវឌ្ឍនៈ និងតំបន់ផ្លូវថ្មើរជើងចតុមុខ។

ជាមួយគ្នានេះ តំបន់ផ្លូវថ្មើរជើងចតុមុខ ក៏មានការរៀបចំស្តង់បង្ហាញផលិតផលខ្មែរ និងឆាកតន្ត្រីជាច្រើនកន្លែង បង្កើនបរិយាកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

សម្រាប់ថ្ងៃទី២ នៃពិធីបុណ្យនេះ បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី បានចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ បង្កើតបរិយាកាសសាមគ្គីភាព និងភាពរីករាយក្រោមម្លប់សន្តិភាព៕

































Post a Comment (0)
Previous Post Next Post