ទេសចរបរទេសពេញចិត្ត “នគរសង្ក្រាន្ត” ខណៈភ្នំពេញទាក់ទាញភ្ញៀវជិត ២,៦លាននាក់ក្នុង ២ថ្ងៃដំបូង
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង ប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

ទេសចរបរទេសពេញចិត្ត “នគរសង្ក្រាន្ត” ខណៈភ្នំពេញទាក់ទាញភ្ញៀវជិត ២,៦លាននាក់ក្នុង ២ថ្ងៃដំបូង

 ទេសចរបរទេសពេញចិត្ត “នគរសង្ក្រាន្ត” ខណៈភ្នំពេញទាក់ទាញភ្ញៀវជិត ២,៦លាននាក់ក្នុង ២ថ្ងៃដំបូង


ភ្នំពេញ ៖ ទេសចរបរទេសជាច្រើនបានបង្ហាញក្តីរីករាយយ៉ាងខ្លាំង បន្ទាប់ពីបានមកទស្សនាផ្ទាល់ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទីតាំង «ភូមិវប្បធម៌» ក្នុងរាជធានីភ្នំពេញ។ ពួកគេបានបញ្ជាក់ថា មានការចាប់អារម្មណ៍ខ្លាំងលើវប្បធម៌ខ្មែរ ម្ហូបអាហារខ្មែរ និងអត្តចរិតរួសរាយរាក់ទាក់របស់ប្រជាជនខ្មែរ ខណៈដែលកម្ពុជាក៏ត្រូវបានវាយតម្លៃថា ជាប្រទេសស្អាត និងមានសុខសុវត្ថិភាពផងដែរ។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងរយៈពេលពីរថ្ងៃដំបូងនៃព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” រាជធានីភ្នំពេញ បានទាក់ទាញពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ មកដើរកម្សាន្តសប្បាយ ប្រមាណជិត ២លាន ៦សែននាក់ ដែលជាចំនួនកើនឡើងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងឆ្នាំមុន។

លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា កំណើនភ្ញៀវទេសចរនេះ កើតឡើងដោយសារការរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” អបអរឆ្នាំថ្មី ដែលបានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយពីសាធារណជន និងភ្ញៀវអន្តរជាតិ។

លោកបានបន្ថែមថា គោលដៅទេសចរណ៍សំខាន់ៗដែលមានភ្ញៀវច្រើនរួមមាន៖ រមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រ វត្តភ្នំ, «ភូមិវប្បធម៌», ផ្លូវថ្មើជើងចតុមុខ, ព្រះបរមរាជវាំង, សួនវត្តបុទុមវតី, ផ្សារទួលទំពូង, អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់), បាសាក់លែន និងតំបន់ទេសចរណ៍ជាយរាជធានីជាច្រើនផ្សេងទៀត។

ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” ឆ្នាំ២០២៦ ត្រូវបានគេមើលឃើញថា បានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយវិស័យទេសចរណ៍ និងបង្ហាញអត្តសញ្ញាណវប្បធម៌ខ្មែរ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិឲ្យកាន់តែទូលំទូលាយ៕








































Post a Comment (0)
Previous Post Next Post