អាវុធហត្ថខណ្ឌទួលគោក ប្រគល់ថវិការឧបត្ថម្ភដល់គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន

 អាវុធហត្ថខណ្ឌទួលគោក ប្រគល់ថវិការឧបត្ថម្ភដល់គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន


ភ្នំពេញ៖ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ឡុង វិចិត្រា មេបញ្ជាការ អាវុធហត្ថខណ្ឌទួលគោក បានចាត់តាំងក្រុមការងារ ចុះសួរសុខទុក្ខ និងប្រគល់ថវិការឧបត្ថម្ភ ដល់គ្រួសារ លោកអនុសេនីយ៍ទោ មាស ក្លូតប៊ែកណា ជំនួយការអាវុធហត្ថខណ្ឌ ដែលភរិយារបស់លោកទើបសម្រាលកូនថ្មីៗ។

ការចុះសួរសុខទុក្ខនេះ បានប្រព្រឹត្តឡើងនៅគេហដ្ឋានរបស់គ្រួសារ ដែលស្ថិតក្នុងភូមិទួលចារ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដោយមានការផ្តាំផ្ញើសួរសុខទុក្ខ និងលើកទឹកចិត្តឱ្យក្រុមគ្រួសារថែរក្សាសុខភាពឲ្យបានល្អ បន្ទាប់ពីការសម្រាលកូន។

សកម្មភាពនេះ បង្ហាញពីការយកចិត្តទុកដាក់ និងភាពសាមគ្គីភាពរបស់ថ្នាក់ដឹកនាំអាវុធហត្ថខណ្ឌទួលគោក ចំពោះសមាជិកក្រោមឱវាទ ជាពិសេសក្នុងពេលមានតម្រូវការជាក់ស្តែងរបស់គ្រួសារ។