រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ស្ថានភាពសេរីភាពសារព័ត៌មានឆ្នាំ២០២៦ មានភាពល្អប្រសើរ
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង ប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ស្ថានភាពសេរីភាពសារព័ត៌មានឆ្នាំ២០២៦ មានភាពល្អប្រសើរ

 រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ស្ថានភាពសេរីភាពសារព័ត៌មានឆ្នាំ២០២៦ មានភាពល្អប្រសើរ



ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភត្ត្រា បានបញ្ជាក់ថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា សម្រាប់ឆ្នាំ២០២៦ មានភាពល្អប្រសើរ ខណៈក្រសួងព័ត៌មានបានផ្សព្វផ្សាយរបាយការណ៍ស្តីពីស្ថានភាពនេះ ជាផ្លូវការ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រីបានឲ្យដឹងថា ការវាស់វែងសន្ទស្សន៍ស្ថានភាពសេរីភាពសារព័ត៌មាន គឺជាសូចនាករសំខាន់មួយ សម្រាប់បង្ហាញពីលំហនៃការអនុវត្តសិទ្ធិសេរីភាព និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ក៏ដូចជាការអភិវឌ្ឍសង្គម។

ឯកឧត្តមបានបន្ថែមថា ក្នុងយុគសម័យឌីជីថល ការវាស់វែងនេះកាន់តែមានសារៈសំខាន់ ដើម្បីធានាតុល្យភាពរវាងសេរីភាព និងការទទួលខុសត្រូវ ព្រមទាំងបង្កើនភាពជឿទុកចិត្តរបស់សាធារណជនលើប្រព័ន្ធផ្សព្វផ្សាយ។ ជាមួយគ្នានេះ វាក៏ជួយកំណត់បញ្ហាប្រឈមថ្មីៗ និងបង្ហាញឱកាសអភិវឌ្ឍន៍សម្រាប់វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាផងដែរ។

សម្រាប់កម្ពុជា ក្រសួងព័ត៌មានបានរៀបចំរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននេះជាបន្តបន្ទាប់រយៈពេល២ឆ្នាំមកហើយ សម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥ ហើយនៅឆ្នាំ២០២៦ ក៏ត្រូវបានបន្តអនុវត្តដូចគ្នា។
ឯកឧត្តម នេត្រ ភត្ត្រា បានបញ្ជាក់ថា ការរៀបចំរបាយការណ៍នេះ មានគោលបំណងសំខាន់៣ គឺ៖

ទី១ វាយតម្លៃលើការរីកចម្រើន បញ្ហាប្រឈម និងចំណុចត្រូវកែលម្អក្នុងវិស័យសារព័ត៌មាន ដើម្បីធានាទិសដៅអភិវឌ្ឍច្បាស់លាស់។
ទី២ ផ្តល់ព័ត៌មានផ្លូវការដែលផ្អែកលើទិន្នន័យពិតប្រាកដ ជូនសាធារណជនជាតិ និងអន្តរជាតិ ជំនួសការវាយតម្លៃមិនឆ្លុះបញ្ចាំងបរិបទពិត។
និងទី៣ បង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន ការគោរពច្បាប់ និងបង្កើតបរិយាកាសព័ត៌មានមានតុល្យភាព រវាងសេរីភាព និងស្ថិរភាពសង្គម។

យោងតាមលទ្ធផលស្ទង់មតិទូទាំងប្រទេស ដែលមានអ្នកចូលរួមចំនួន ៥៧០នាក់ តំណាងឲ្យអ្នកធ្វើការនៅក្នុងវិស័យព័ត៌មាន បានបង្ហាញថា អ្នកចូលរួមចំនួន ៨០,៨% វាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ ក្នុងនោះ ៩,៦៥% វាយតម្លៃថា “ល្អណាស់” និង ៧១,២៣% វាយតម្លៃថា “ល្អ”។

ជាមួយគ្នានេះ អ្នកចូលរួមស្ទង់មតិចំនួន ៧៥,២៦% ក៏បានវាយតម្លៃថា សណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជា មានលក្ខណៈល្អប្រសើរ៕








Post a Comment (0)
Previous Post Next Post