ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អន្តរាគមន៍សម្របសម្រួលវិវាទដីធ្លីរវាងពលរដ្ឋ ៨០៥គ្រួសារ និងក្រុមហ៊ុន ពៅ វណ្ណា នៅក្រុងប៉ោយប៉ែត
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អន្តរាគមន៍សម្របសម្រួលវិវាទដីធ្លីរវាងពលរដ្ឋ ៨០៥គ្រួសារ និងក្រុមហ៊ុន ពៅ វណ្ណា នៅក្រុងប៉ោយប៉ែត

 ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អន្តរាគមន៍សម្របសម្រួលវិវាទដីធ្លីរវាងពលរដ្ឋ ៨០៥គ្រួសារ និងក្រុមហ៊ុន ពៅ វណ្ណា នៅក្រុងប៉ោយប៉ែត


ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ២០០គ្រួសារ តំណាងឱ្យពលរដ្ឋសរុបចំនួន ៨០៥គ្រួសារ បាននាំគ្នាមកស្នើសុំអន្តរាគមន៍ពី ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងប៉ោយប៉ែត និង គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដើម្បីជួយដោះស្រាយបញ្ហាវិវាទដីធ្លីពាក់ព័ន្ធនឹងការទិញដីពីក្រុមហ៊ុន ពៅ វណ្ណា ប៉ុន្តែមិនទាន់ទទួលបានដីស្របច្បាប់ដូចការសន្យា។ កិច្ចប្រជុំសម្របសម្រួលនេះ បានប្រព្រឹត្តទៅនៅសាលាក្រុងប៉ោយប៉ែត។

ក្នុងកិច្ចប្រជុំខាងលើ មានការចូលរួមពី ញ៉ឹប ភឿង អភិបាលរងក្រុងប៉ោយប៉ែត, ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ក្រុមការងារសុរិយោដីក្រុងប៉ោយប៉ែត និងតំណាងក្រុមហ៊ុន ពៅ វណ្ណា ផងដែរ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លី ស្ថិតនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្នុងនាមជាតំណាងប្រជាពលរដ្ឋទាំង ៨០៥គ្រួសារ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានធ្វើការសម្របសម្រួលជាមួយតំណាងក្រុមហ៊ុន ដោយកំណត់ពេលវេលា ៣ថ្ងៃ ដើម្បីឱ្យក្រុមហ៊ុនរៀបចំឯកសារ និងបង្ហាញភាពច្បាស់លាស់ពាក់ព័ន្ធនឹងស្ថានភាពដីធ្លីដែលបានលក់ជូនប្រជាពលរដ្ឋ ក្រោយពីមានការពន្យារពេលដោះស្រាយជាបន្តបន្ទាប់កន្លងមក។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតក៏បានលើកយក ៤ចំណុចសំខាន់ៗ សម្រាប់ជាគោលការណ៍ដោះស្រាយបញ្ហារវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ ដើម្បីស្វែងរកច្រកចេញប្រកបដោយតម្លាភាព និងយុត្តិធម៌សម្រាប់ភាគីទាំងពីរ។

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក៏បានបញ្ជាក់ជំហរយ៉ាងមុតមាំថា នឹងផ្តល់ពេល ៧ថ្ងៃដល់ក្រុមហ៊ុន ពៅ វណ្ណា ដើម្បីរៀបចំដំណោះស្រាយឱ្យបានច្បាស់លាស់ និងឈានទៅបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ ដោយធានាឱ្យប្រជាពលរដ្ឋទទួលបានសិទ្ធិស្របច្បាប់ និងផលប្រយោជន៍សមស្រប។

ក្រោយបញ្ចប់កិច្ចពិភាក្សា ប្រជាពលរដ្ឋទាំង ៨០៥គ្រួសារ បានសម្ដែងការសប្បាយរីករាយ និងក្តីសង្ឃឹមចំពោះការអន្តរាគមន៍របស់ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ខណៈតំណាងក្រុមហ៊ុន ពៅ វណ្ណា ក៏បានបង្ហាញការយល់ព្រមទទួលយកសំណើដំណោះស្រាយ ដើម្បីឈានទៅរកការបញ្ចប់បញ្ហាដោយសន្តិវិធី និងមានប្រសិទ្ធភាព៕



Post a Comment (0)
Previous Post Next Post