គណៈបញ្ជាការឯកភាពខណ្ឌកំបូល ចុះរៀបចំសណ្ដាប់ធ្នាប់ និងបរិស្ថានតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

គណៈបញ្ជាការឯកភាពខណ្ឌកំបូល ចុះរៀបចំសណ្ដាប់ធ្នាប់ និងបរិស្ថានតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក

 គណៈបញ្ជាការឯកភាពខណ្ឌកំបូល ចុះរៀបចំសណ្ដាប់ធ្នាប់ និងបរិស្ថានតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក


រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពខណ្ឌកំបូល បានចុះអនុវត្តការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងកែលម្អបរិស្ថាននៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ដឹកនាំដោយ លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌកំបូល ដោយមានការចូលរួមពីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹងសណ្ដាប់ធ្នាប់ របៀបរៀបរយ និងលើកកម្ពស់សោភ័ណភាពបរិស្ថានតាមដងផ្លូវសាធារណៈ។

ការចុះអនុវត្តនេះ ផ្តោតសំខាន់លើការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ការសម្អាតបរិស្ថាន និងការណែនាំដល់ប្រជាពលរដ្ឋ ព្រមទាំងអាជីវករ ឱ្យចូលរួមថែរក្សាអនាម័យ និងសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាបាននូវភាពស្អាត របៀបរៀបរយ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

អាជ្ញាធរខណ្ឌកំបូល បានបញ្ជាក់ថា ការងាររៀបចំសណ្ដាប់ធ្នាប់ និងបរិស្ថាន នឹងបន្តអនុវត្តជាប្រចាំ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពទីក្រុង និងបង្កើនគុណភាពរស់នៅរបស់ប្រជាពលរដ្ឋ៕អត្ថបទ ម៉េង ស៊្រាង (រស្មី ៥៤)




Post a Comment (0)
Previous Post Next Post