ប៉ុន្មានឆ្នាំនេះវិស័យធានារ៉ាប់រងមានការរីកចម្រើន ប៉ុន្តែការចូលរួមចំណែករបស់វិស័យនេះនៅក្នុងសេដ្ឋកិច្ចជាតិនៅមានកម្រិតទាបនៅឡើយ
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

ប៉ុន្មានឆ្នាំនេះវិស័យធានារ៉ាប់រងមានការរីកចម្រើន ប៉ុន្តែការចូលរួមចំណែករបស់វិស័យនេះនៅក្នុងសេដ្ឋកិច្ចជាតិនៅមានកម្រិតទាបនៅឡើយ

 ប៉ុន្មានឆ្នាំនេះវិស័យធានារ៉ាប់រងមានការរីកចម្រើន ប៉ុន្តែការចូលរួមចំណែករបស់វិស័យនេះនៅក្នុងសេដ្ឋកិច្ចជាតិនៅមានកម្រិតទាបនៅឡើយ


ភ្នំពេញ ៖ នៅប៉ុន្មានឆ្នាំនេះវិស័យធានារ៉ាប់រងមានការរីកចម្រើន ប៉ុន្តែការចូលរួមចំណែករបស់វិស័យនេះនៅក្នុងសេដ្ឋកិច្ចជាតិនៅមានកម្រិតទាបនៅឡើយ ពោលគឺបានត្រឹមតែប្រមាណ ១,១១% ប៉ុណ្ណោះក្នុងឆ្នាំ ២០២៥។ នេះបើតាមលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា។

ការចូលរួមចំណែកនេះនៅមានកម្រិតទាបនៅឡើយ បើធៀបទៅនឹងបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់។
លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជាបានលើកពីបញ្ហាប្រឈមចម្បងៗចំនួនពីរ ដែលធ្វើឲ្យទីផ្សារធានារ៉ាប់រងក្នុងប្រទេសកម្ពុជានៅមានកម្រិតទាបនៅឡើយ។
លោកលើកឡើងកត្តាទីមួយគឺការខ្វះការយល់ដឹង ដែលប្រជាពលរដ្ឋនៅមិនទាន់បានយល់ច្បាស់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់សេវាធានារ៉ាប់រង។ កត្តាមួយទៀតគឺកង្វះទំនុកចិត្តទៅលើគុណភាពនៃការផ្តល់សេវាកម្មពីក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រង។

ដើម្បីអភិវឌ្ឍន៍វិស័យធានារ៉ាប់រងក្នុងប្រទេសកម្ពុជា ក្នុងគោលដៅបង្កើនការជឿជាក់ដល់ប្រជាពលរដ្ឋ លោក ប៊ូ ច័ន្ទភីរូ បានឲ្យដឹងថា និយ័តករធានារ៉ាប់រងកម្ពុជា (IRC) បានឈានទៅចុះអនុស្សរណៈយោគយល់គ្នាជាមួយវិទ្យាស្ថានធានារ៉ាប់រង និងហិរញ្ញវត្ថុប្រទេសអូស្ត្រាលី និងនូវែលសេឡង់ (ANZIIF) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយូរអង្វែងក្នុងការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅប្រទេសកម្ពុជាឲ្យរីកចម្រើន។

លោក ប៊ូ ច័ន្ទភីរូ បានបញ្ជាក់ថា គោលបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការគ្នានេះ ដើម្បីផ្លាស់ប្តូរជំនាញ និងបទពិសោធន៍ រួមទាំងការសហការគ្នាបង្កើតកម្មវិធីបណ្ដុះបណ្ដាល ដើម្បីលើកកម្ពស់វិជ្ជាជីវៈវិស័យធានារ៉ាប់រងក្នុងប្រទេសកម្ពុជា ដើម្បីឈានដល់កម្រិតស្តង់ដាទទួលស្គាល់ជាសកល។
លោក ប៊ូ ច័ន្ទភីរូ មើលឃើញថា នៅពេលដែលគុណភាពសេវាកម្មក្នុងវិស័យធានារ៉ាប់រងក្នុងប្រទេសកម្ពុជា ត្រូវបានពង្រឹងដល់កម្រិតស្តង់ដារអន្តរជាតិនោះ ប្រជាពលរដ្ឋនឹងមានទំនុកចិត្តកាន់តែខ្លាំង ហើយងាកមកប្រើប្រាស់សេវាធានារ៉ាប់រងកាន់តែទូលំទូលាយ ដែលជាកត្តាជំរុញដ៏សំខាន់ធ្វើឱ្យវិស័យនេះអាចរីកចម្រើនបានកាន់តែលឿន។

គិតត្រឹមឆ្នាំ ២០២៥ ចំនួនក្រុមហ៊ុនធានារ៉ាប់រងដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាមានចំនួន ៣៩ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងទូទៅមានចំនួន ១៨ ក្រុមហ៊ុន ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមានចំនួន ១៣ ក្រុមហ៊ុន ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចមានចំនួន ៧ ក្រុមហ៊ុន និងក្រុមហ៊ុនធានារ៉ាប់រងបន្តមានចំនួន ១ ក្រុមហ៊ុន។
របាយការណ៍ពីនិយ័តករធានារ៉ាប់រងកម្ពុជាបានបង្ហាញថា ទីផ្សារធានារ៉ាប់រងកម្ពុជាបានរីកធំធាត់រហូតដល់ប្រមាណ ៣៦៧ លានដុល្លារអាមេរិក។ ទ្រព្យសកម្មសរុបមានចំនួនច្រើនជាង ១.២ ពាន់លានដុល្លារអាមេរិក៕







Post a Comment (0)
Previous Post Next Post