អាវុធហត្ថរាជធានីភ្នំពេញ បន្តចុះផ្សព្វផ្សាយតាមសាលារៀន អប់រំសិស្សពីគ្រោះថ្នាក់ក្មេងទំនើង និងគ្រឿងញៀន
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

អាវុធហត្ថរាជធានីភ្នំពេញ បន្តចុះផ្សព្វផ្សាយតាមសាលារៀន អប់រំសិស្សពីគ្រោះថ្នាក់ក្មេងទំនើង និងគ្រឿងញៀន

 អាវុធហត្ថរាជធានីភ្នំពេញ បន្តចុះផ្សព្វផ្សាយតាមសាលារៀន អប់រំសិស្សពីគ្រោះថ្នាក់ក្មេងទំនើង និងគ្រឿងញៀន


ភ្នំពេញ ៖ ក្រុមការងារ​អាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានបន្តចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំសាលារៀន ដើម្បីធ្វើការផ្សព្វផ្សាយអប់រំដល់សិស្សានុសិស្ស ស្តីពីបញ្ហាក្មេងទំនើង គ្រឿងញៀន និងគ្រោះថ្នាក់នៃការប្រើប្រាស់បារីអេឡិចត្រូនិក (Vape/E-Cigarette) នៅក្នុងបរិវេណវិទ្យាល័យទួលអំពិល ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សកម្មភាពនេះ បានអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ក្រុមការងារបានធ្វើការផ្សព្វផ្សាយ និងពន្យល់ដល់សិស្សានុសិស្សឱ្យយល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់ធ្ងន់ធ្ងរនៃការប្រើប្រាស់គ្រឿងញៀន ផលវិបាកនៃសកម្មភាពក្មេងទំនើងក្នុងសង្គម ព្រមទាំងយុទ្ធនាការចុះបង្ក្រាបក្មេងទំនើងរបស់អាវុធហត្ថរាជធានីភ្នំពេញ ដែលកំពុងអនុវត្តយ៉ាងសកម្ម ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ។

ជាពិសេស ក្រុមការងារបានលើកឡើងពីហានិភ័យនៃការប្រើប្រាស់បារីអេឡិចត្រូនិក និងឧបករណ៍សម្រាប់ជក់សារធាតុគីមី ខណៈដែលកន្លងមក អាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងលួចលក់ឧបករណ៍ប្រភេទនេះជាច្រើនកន្លែង និងដកហូតវត្ថុតាងរាប់សិបម៉ឺនគ្រឿង ស្របតាមបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលហាមឃាត់ដាច់ខាតការនាំចូល ចែកចាយ ផ្សព្វផ្សាយ ប្រើប្រាស់ កាន់កាប់ ផលិត និងស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់គ្រប់ប្រភេទ។

ទន្ទឹមនឹងនេះ ការផ្សព្វផ្សាយក៏បានផ្អែកលើសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល HTPs នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សា កន្លែងបណ្តុះបណ្តាល ទីកន្លែងការងារ និងទីតាំងពាក់ព័ន្ធនានា។

ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ក៏បានបិទលិខិតប័ណ្ណផ្សព្វផ្សាយលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្ស រាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងបញ្ហាក្មេងទំនើង គ្រឿងញៀន ឬសកម្មភាពខុសច្បាប់ផ្សេងៗ ដើម្បីឱ្យសមត្ថកិច្ចអាចចាត់វិធានការបានទាន់ពេលវេលា ដោយអាវុធហត្ថរាជធានីភ្នំពេញធានារក្សាការសម្ងាត់ជូនម្ចាស់ព័ត៌មានផងដែរ៕





Post a Comment (0)
Previous Post Next Post