លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ អញ្ជើញ​ចូលរួមកិច្ចប្រជុំ​បូកសរុបការងារអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (Online Scams) នៅសាលាខេត្តបន្ទាយមានជ័យ

 លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ អញ្ជើញ​ចូលរួមកិច្ចប្រជុំ​បូកសរុបការងារអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (Online Scams) នៅសាលាខេត្តបន្ទាយមានជ័យ


......................
(បន្ទាយមានជ័យ):នៅព្រឹកថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី​ សឿម សារិទ្ធ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ​ បានអញ្ជើញដឹកនាំលោកឧត្តមសេនីយ៍ស្នងការរង ផែនការងារអន្តោប្រវេសន៍ ផែនការងារនគរបាលព្រហ្មទណ្ឌ ផែនការងារសន្តិសុខ លោកអធិការនគរបាលក្រុង ស្រុក ទាំង៩ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧ អញ្ជើញ​ចូលរួមកិច្ចប្រជុំ​បូកសរុបការងារអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (Online Scams) នៅក្នុងសាលាខេត្តបន្ទាយមានជ័យ​។

កិច្ចប្រជុំធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​  ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា​ អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃ​គណៈអភិបាលខេត្តបន្ទាយមានជ័យ​ ប្រតិភូអមដំណេី​ ថ្នាក់ដឹកនាំសាលាដំបូងខេត្ត​ មេបញ្ជាការ​កង​កម្លាំង​គ្រប់ជាន់ថ្នាក់​ គណៈអភិបាលរងខេត្ត​ អភិបាលក្រុង ស្រុកទាំង៩​ សមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូប ៕