លោក Xi Jinping ​​​ផ្តល់​អនុសាសន៍​ណែនាំ​​​សំខាន់​​ចំពោះ​ឧបទ្ទេវហេតុ​បំ​ផ្ទុះ​ក្នុង​រោងចក្រ​ផលិត​កាំជ្រួញ​​មួយ​នៅ​ស្រុក​ Liuyang ក្រុង Changsha ​ខេត្ត Hunan​
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

លោក Xi Jinping ​​​ផ្តល់​អនុសាសន៍​ណែនាំ​​​សំខាន់​​ចំពោះ​ឧបទ្ទេវហេតុ​បំ​ផ្ទុះ​ក្នុង​រោងចក្រ​ផលិត​កាំជ្រួញ​​មួយ​នៅ​ស្រុក​ Liuyang ក្រុង Changsha ​ខេត្ត Hunan​

 


លោក Xi Jinping ​​​ផ្តល់​អនុសាសន៍​ណែនាំ​​​សំខាន់​​ចំពោះ​ឧបទ្ទេវហេតុ​បំ​ផ្ទុះ​ក្នុង​រោងចក្រ​ផលិត​កាំជ្រួញ​​មួយ​នៅ​ស្រុក​ Liuyang  ក្រុង Changsha ​ខេត្ត Hunan​

នៅវេលាម៉ោង ១៦ ប្រហែល ៤០នាទី ថ្ងៃទី ៤ ខែ​ឧសភា  ​ក្នុង​រោង​ផលិត​នៃ​រោងចក្រ​កាំជ្រួញ​​ ​Huasheng ​ដែលស្ថិត​នៅ​ស្រុក​ Liuyang  ក្រុង Changsha ​ខេត្ត Hunan​ ​ប្រទេសចិន​​បាន​កើត​មាន​​ហេតុការណ៍​បំ​ផ្ទុះ​​ ​ ​ ​បណ្តាល​ឱ្យ​មនុស្ស​ច្រើននាក់​ស្លាប់​បាត់បង់ជីវិត​​និង​រងរបួស​។
      
បន្ទាប់ពី​ឧបទ្ទេវហតុនេះ​កើតឡើង ​លោក Xi Jinping ​អគ្គលេខាធិការ​​នៃ​គណៈកមា្មធិការ​មជ្ឈិមបក្សកុម្មុយនីស្តចិន​ ប្រធានរដ្ឋចិន​ និង​ជា​​​ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន​បាន​យកចិត្តទុកដាក់​ខ្ពស់​ ​ហើយបាន​​​ផ្តល់​អនុសាសន៍​ណែនាំ​​​សំខាន់​​​ចំពោះ​ករណីនេះ​ថា  ​​ត្រូវធ្វើការ​រុករក​និងជួយ​សង្គ្រោះជាបន្ទាន់​ចំពោះ​មនុស្ស​បាត់ខ្លួន  ​ព្យាបាលជួយ​សង្គ្រោះ​មនុស្ស​​​រងរបួស​​   រៀបចំ​ចាត់ចែង​ការងារបន្ទាប់​ឱ្យបាន​សមរម្យ   ​​ ស្វែងរក​ឱ្យបានឆាប់​ចំពោះ​​​មូលហេតុ ​និងត្រូវធ្វើការ​ស៊ើប​អង្កេត​ឲ្យបាន​តឹង​រ៉ឹង​​ចំពោះ​អ្នក​ទទួលខុសត្រូវ​។
      
លោកបាន​សង្កត់ធ្ងន់ថា  ​​តំបន់នានា​​ និងក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ ត្រូវ​​រៀន​បទពិសោធន៍​ពី​ហេតុការណ៍​នេះ  ​គួរ​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​​ជានិច្ច​​​ចំពោះ​​​ទំនួល​ខុសត្រូវ​​នៃ​សុវត្តិភាព​​ផលិតកម្ម  ​ត្រូវ​ធ្វើ​ការត្រួត​ពិនិត្យ​និង​គ្រប់គ្រង​ដើម្បី​ទប់ស្កាត់​ហានិភ័យ​គ្រោះថ្នាក់​ក្នុង​វិស័យ​ឧស្សាហកម្ម​សំខាន់   ​​បង្កើន​​ការគ្រប់គ្រង​សន្តិភាពសាធារណៈ ​​ដើម្បី​​ធានា​​សុវត្តិភាព​អាយុ​ជីវិត​និង​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​ ៕
Post a Comment (0)
Previous Post Next Post