MRR KH
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

No title

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ១១នាក់ ទៅតុលាការ ពាក់ព័ន្ធ ៣ករណីផ្សេងគ្នា


ភ្នំពេញ៖
នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងការិយាល័យជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ១១នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីច្បាប់ ពាក់ព័ន្ធនឹង ៣ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានកម្លាំងជំនាញឃាត់ខ្លួនជាបន្តបន្ទាប់។


ករណីទី១ ពាក់ព័ន្ធបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ គឺឈ្មោះ ថន សំណាង អាយុ១៧ឆ្នាំ និងឈ្មោះ ដូង សុផល អាយុ២៨ឆ្នាំ ក្រោយពីបានប្រើដែកសរសៃវាយទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចក្បែរការដ្ឋានបុរីជីបម៉ុងហ្គ្រែនលែន ម៉ាក២១៧ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។


ករណីទី២ ពាក់ព័ន្ធបទល្មើស លួចម៉ូតូ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ជា ខាវ ហៅ ញ៉ាញ់ អាយុ២០ឆ្នាំ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចមុខផ្ទះលេខ១១០៩ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ក្នុងករណីនេះ សមត្ថកិច្ចបានដកហូតម៉ូតូម៉ាក Honda Scoopy ពណ៌ស ពាក់ស្លាកលេខ តាកែវ 1K-2759 និងបានប្រគល់ជូនម្ចាស់ដើមវិញ។


ដោយឡែក ករណីទី៣ ពាក់ព័ន្ធបទល្មើស ហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៨នាក់ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីក្រុមនេះបានវាយតប់គ្នាទៅវិញទៅមក និងបង្កការខូចខាតទ្រព្យសម្បត្តិ នៅចំណុចក្លឹប Roller ស្ថិតក្នុងភូមិ១១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។


បច្ចុប្បន្ន ជនសង្ស័យទាំង ១១នាក់ ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។





Post a Comment (0)
Previous Post Next Post