កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្តហាត់ប្រាណតាមវិធីសាស្ត្រចម្រុះ ដើម្បីពង្រឹងសុខភាព និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្តហាត់ប្រាណតាមវិធីសាស្ត្រចម្រុះ ដើម្បីពង្រឹងសុខភាព និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ

 កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្តហាត់ប្រាណតាមវិធីសាស្ត្រចម្រុះ ដើម្បីពង្រឹងសុខភាព និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ


ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តអនុវត្តសកម្មភាពហាត់ប្រាណជាប្រចាំ តាមរយៈវិធីសាស្ត្រចម្រុះ ដែលត្រូវបានសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍដោយក្រុមគ្រូបង្គោលរបស់អង្គភាព ដើម្បីលើកកម្ពស់សុខភាព កាយសម្បទា និងភាពរហ័សរហួនរបស់កងកម្លាំង។


កម្មវិធីហាត់ប្រាណនេះ មានគោលបំណងជួយឱ្យកងកម្លាំងរក្សាបាននូវសុខភាពល្អ គ្រប់គ្រងទម្ងន់ កាត់បន្ថយខ្លាញ់ក្បាលពោះ និងពង្រឹងកម្លាំងរាងកាយឱ្យកាន់តែរឹងមាំ ស្របតាមតម្រូវការការងារជាក់ស្តែង។


តាមរយៈការហ្វឹកហាត់ជាប្រចាំ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាន់តែមានសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ច រួមទាំងការងារបង្ការ បង្ក្រាប និងសង្គ្រោះប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវខ្ពស់។


ការយកចិត្តទុកដាក់លើការពង្រឹងកាយសម្បទារបស់កងកម្លាំង គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការកសាងកម្លាំងឱ្យមានវិន័យ សុខភាពល្អ និងការត្រៀមខ្លួនជានិច្ច ដើម្បីឆ្លើយតបទៅនឹងគ្រប់ស្ថានការណ៍ និងបេសកកម្មដែលបានប្រគល់ជូន៕


















Post a Comment (0)
Previous Post Next Post