ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថឆមាសទី១ និងដាក់ចេញទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថឆមាសទី១ និងដាក់ចេញទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦

 ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថឆមាសទី១ និងដាក់ចេញទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦


ភ្នំពេញ៖
នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថសម្រាប់ឆមាសទី១ និងលើកទិសដៅអនុវត្តការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។


ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានធ្វើការណែនាំ និងក្រើនរំលឹកដល់កងកម្លាំងក្រោមឱវាទទាំងអស់ ឱ្យបន្តគោរពវិន័យ សណ្តាប់ធ្នាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងពង្រឹងការអនុវត្តតួនាទី និងភារកិច្ចលើការងារបង្ការ បង្ក្រាប និងសង្គ្រោះ ដោយត្រូវបំពេញភារកិច្ចប្រចាំថ្ងៃប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រៀមអនុវត្តបទបញ្ជារបស់ថ្នាក់លើបានគ្រប់ពេលវេលា។


លោកមេបញ្ជាការ ក៏បានជំរុញឱ្យកម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ បន្តចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងចាត់វិធានការទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។


ជាពិសេស លោកបានណែនាំឱ្យមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ បន្តសហការយ៉ាងជិតស្និទ្ធជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការបង្ក្រាបទីតាំងល្បែងអនឡាញ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅតាមភូមិសាស្ត្ររៀងៗខ្លួន ឱ្យស្របតាមបទបញ្ជារបស់រាជរដ្ឋាភិបាល។


ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានក្រើនរំលឹកយ៉ាងម៉ឺងម៉ាត់ថា កងកម្លាំងអាវុធហត្ថគ្រប់រូប ត្រូវហាមឃាត់ដាច់ខាតការចូលរួមសហការ សមគំនិត ឬលាក់បំបាំងបទល្មើសគ្រប់រូបភាព។ ក្នុងករណីរកឃើញថាមានការពាក់ព័ន្ធ នឹងត្រូវអនុវត្តតាមផ្លូវច្បាប់ដោយគ្មានការលើកលែង ស្របតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងការណែនាំរបស់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងរដ្ឋបាលរាជធានីភ្នំពេញ។







Post a Comment (0)
Previous Post Next Post